We TV Cambodia

អបអរសាទរ!! លោកដូណាល់ ត្រាំ ជាពីកូវីដ១៩ វិញហើយ និងអាចចូលរួមវេទិកានានានៅចុងសប្តាហ៍នេះ

អបអរសាទរ!! លោកដូណាល់ ត្រាំ ជាពីកូវីដ១៩ វិញហើយ និងអាចចូលរួមវេទិកានានានៅចុងសប្តាហ៍នេះ

យោងតាមការចុះផ្សាយដោយសារព័ត៌មាន CNA បានឲ្យដឹងថា លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក បានជាសះស្បើយពីជំងឺកូវីដ១៩ ទាំងស្រុងហើយ និងអាចចូលរួមវេទិកានានាក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនៅចុងសប្ដាហ៍នេះ។

វេជ្ជបណ្ឌិតរបស់លោក ដូណាល់ ត្រាំ បានឲ្យដឹងថា ប្រធានាធិបតីរូបនេះបានជាសះស្បើយពីកូវីដ១៩ ហើយ ដោយសុខភាពរបស់លោកនៅពេលនេះមានភាពនឹងនរល្អ និងអាចចូលរួមវេទិកាសាធារណៈនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះបាន ដើម្បីឃោសនាប្រកួតប្រជែងជាមួយលោក ចូ បៃឌិន ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខនេះ។

សូមជម្រាបថា លោក ដូណាល់ ត្រាំ និងភរិយា បានធ្វើតេស្តវិជ្ជមានកូវីដ១៩ កាលពីថ្ងៃសុក្រសប្ដាហ៍មុន និងត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យត្រឡប់ទៅកាន់សេតវិមានវិញកាលពីចន្ទដើមសប្ដាហ៍នេះ។ ប៉ុន្តែ គេមិនបានដឹងនៅឡើយទេថា លោកដូណាល់ ត្រាំ បានឆ្លងកូវីដ១៩ ពីអ្នកណានោះ។

អត្ថបទដោយ៖ Nevin

Related Articles