We TV Cambodia

អបអរសាទរ រដ្ឋាភិបាលកម្ពុជាបានសម្រេចកែសម្រួលអត្រាពន្ធកៅស៊ូដើម្បីជួយកសិករដែលកំពុងជួបការលំបាក

អបអរសាទរ រដ្ឋាភិបាលកម្ពុជាបានសម្រេចកែសម្រួលអត្រាពន្ធកៅស៊ូដើម្បីជួយកសិករដែលកំពុងជួបការលំបាក
ចំការកៅស៊ូនៅកម្ពុជា (ប្រភព៖ Google)

សម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែនបានចុះហត្ថលេខាលើការសម្រួលពន្ធទៅលើកៅស៊ូ ដែលលក់ទៅក្នុងទីផ្សារក្នុងតម្លៃទាបជាង ១,៤០០ក្នុងមួយតោន ដែលពីមុនកម្រិតនៃការលើកលែងគឺ ១,០០០ក្នុងមួយតោន។ មានន័យថា ពីមុនបើកសិករលក់កៅស៊ូក្នុងមួយតោនបានតម្លៃចាប់ពី១,០០០ នឹងត្រូវបង់ពន្ធ ប៉ុន្តែពេលនេះកសិករត្រូវបង់ពន្ធលុះត្រាតែអាចលក់កៅស៊ូក្នុងទីផ្សារបានតម្លៃ ១,៤០០ក្នុងមួយតោន។

សម្ដេចហ៊ុន សែន បានមានប្រសាសន៍ថា ពន្ធនាំចេញត្រូវបានកែសម្រួលដើម្បីជួយដល់ចម្ការកៅស៊ូក្នុងស្រុកបន្ទាប់ពីមានការអំពាវនាវពីវិស័យឯកជនដើម្បីជួយឧស្សាហកម្មកៅស៊ូដែលកំពុងជួបការលំបាកនៅកម្ពុជា។

ចំការកៅស៊ូនៅកម្ពុជា (ប្រភព៖ Google)

អនុក្រឹត្យនេះបានបញ្ជាក់ថា ចាប់ពីពេលនេះទៅកសិករនឹងត្រូវបង់ពន្ធកៅស៊ូចំនួន៖

– បើកៅស៊ូ ១តោនលក់បានតម្លៃ១,៤០០ ត្រូវបង់ពន្ធចំនួន២៥$

– បើកៅស៊ូ ១តោនលក់បានតម្លៃ១,៨០០ ត្រូវបង់ពន្ធចំនួន៥០

– បើកៅស៊ូ ១តោនលក់បានតម្លៃ២,៥០០ ត្រូវបង់ពន្ធចំនួន១០០

– បើកៅស៊ូ ១តោនលក់បានតម្លៃ៣,៥០០ ត្រូវបង់ពន្ធចំនួន២០០

សូមបញ្ជាក់ថា អនុក្រឹត្យនេះនឹងចូលចាធរមាននៅខែមេសា ឆ្នាំ២០២០ នេះ។

ចំការកៅស៊ូនៅកម្ពុជា (ប្រភព៖ Google)

លោកលឹម ហេង អនុប្រធានក្រុមហ៊ុន An Mady Group ជាក្រុមហ៊ុននាំចេញកៅស៊ូទៅក្រៅប្រទេសបាននិយាយថា លោកអបអរសាទរនឹងដំណឹនេះ ហើយការកែតម្រូវនេះនឹងជួយសម្រួលដល់ការចំណាយព្រោះថាទីផ្សារបច្ចុប្បន្នមានកម្រិតទាបបំផុតប្រហែល ១៣០០ដុល្លារប៉ុណ្ណោះក្នុងមួយតោន។

ប្រែសម្រួលដោយ៖ Nevin

ប្រភព៖ ក្នុងស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *