We TV Cambodia

អបអរសាទរ!! ក្បាច់គុនល្បុក្កតោកម្ពុជា នឹងចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅចុងឆ្នាំនេះហើយ

អបអរសាទរ!! ក្បាច់គុនល្បុក្កតោកម្ពុជា នឹងចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅចុងឆ្នាំនេះហើយ

កម្ពុជាកំពុងត្រៀមដាក់ក្បាច់គុនល្បុក្កតោចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនៅចុងឆ្នាំនេះ ដែលនេះជាមោទកភាពមួយរបស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ហើយវាក៏ជួយឲ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ជាងនេះផងដែរ។

ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ភាគីពាក់ព័ន្ធកំពុងតែពិភាក្សា និងខិតខំពន្លឿនការដាក់ក្បាច់គុនខ្មែរមួយនេះចូលជាសម្បត្ដិបេតិកភណ្ឌរបស់ពិភពលោកនៅចុងខែធ្នូ ឆ្នាំ២០២០ ខាងមុខនេះ។

ក្បាច់គុនល្បុក្កតោ

ឯកឧត្ដមបានបញ្ជាក់ថា ការដាក់ក្បាច់គុនល្បុក្កតោចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ ដើម្បីថែរក្សាមរតក​​បុព្វបុរសខ្មែរយើងឱ្យបានគង់វង្ស និងលើកកម្ពស់ក្បាច់គុនខ្មែរនៅលើឆាកអន្ដរជាតិ។ មិនតែប៉ុណ្ណោះ កម្ពុជានឹងដាក់​​ក្បាច់គុនល្បុក្កតោក្នុងការប្រកួតស៊ីហ្គេមឆ្នាំ២០២៣ ដើម្បីប្រកួតប្រជែងយកមេដាយ ខណៈ​​កម្ពុជា​​មានស​​មាជិកចំនួន៤ប្រទេសបានគាំទ្រ និងចូលរួមប្រកួត រួមមាន៖ ប្រទេសឡាវ វៀតណាម និងភូមា។

ក្បាច់គុនល្បុក្កតោ

សូមបញ្ជាក់ថា ល្បុក្កតោ គឺជាក្បាច់គុនវប្បធម៌ខ្មែរ ដែលរួមមានការប្រយុទ្ធ ការគេចពីសត្រូវ និងការប្រើប្រាស់​​អាវុធជាដើម។ ល្បុក្កតោជាក្បាច់គុនប្រកបដោយអនុភាពខ្លាំងដូចសត្វតោ ហើយជាក្បាច់គុណដែល​​មានវ័យ​ចំណាស់នៅក្នុងប្រទេសកម្ពុជា និងត្រូវបានប្រើប្រាស់ដើម្បីច្បាំងនឹងសត្រូវតាំងពី ១០០០ឆ្នាំមុនមកម្ល៉េះ៕

អត្ថបទដោយ៖ Nevin

Related Articles