គិតត្រឹមថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២១ យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា មិនមានករណីឆ្លងកូវិដ១៩ និងមានអ្នកជាសះស្បើយចំនួន០៤ នាក់។ យ៉ាងណាមិញ ករណីអ្នកមានវិជ្ជមានកូវិដ១៩ សុទ្ធសឹងតែជាពលករដែលធ្វើដំណើរមកពីប្រទេសថៃ ។ គួរជម្រាបផងដែថា ត្រឹមព្រឹកថ្ងៃ២៣ ខែមករា ឆ្នាំ២០២១ នេះ កម្ពុជាមានចំនួនអ្នកឆ្លងកូវិដ១៩រហូតទៅដល់ ៤៥៦ នាក់ ដែលព្យាបាលជាសះស្បើយចំនួន ៤០៣ នៅសល់ចំនួន ៥៣ នាក់កំពុងសម្រាកព្យាបាលនៅតាមតំបន់រៀងៗខ្លួន។ សូមបងប្អូនពលករទាំងអស់បន្តការរស់នៅថៃបន្តទៀត តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ជំងឺដល់សាហាវមួយនេះ។
សូមអានសេចក្ដីប្រកាសដូចខាងក្រោម៖
អត្ថបទដោយ៖ ពិសី
