We TV Cambodia

អបអរសាទរខួប ៣ឆ្នាំ នៃចាបុីដងវែងបានចូលជាបេតិកភណ្ឌមរតកអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ

ដោយ៖ស្រីពេជ្រ

ភ្នំពេញ៖​ នេះគឺជាថ្ងៃគម្រប់ខួប៣ឆ្នាំដែលកម្ពុជាបានបញ្ចូលចាបុីដងវែង ជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។ដែលនេះជាទីមោទកភាពនៃប្រជាជនកម្ពុជាទាំងមូល។

មកទល់ពេលនេះគឺជាថ្ងៃគម្រប់ខួប៣ឆ្នាំ ដែលចាបុីដងវែងបានរាប់បញ្ចូលជាបេតិកភណ្ឌអរូបីនៃមនុស្សជាតិកាលពី​ ថ្ងៃ៣០ ខែវិច្ឆិកា ២០១៦ -៣០ វិច្ឆិកា ២០១៩ របស់អង្គការយូណេស្កូ នៅទីក្រុង អាឌីស អាបាបា ប្រទេសអេត្យូពី។

ចាប៉ីគឺជាឧបករណ៍ខ្មែរដ៏ចំណាស់មួយបែប ដែលមានខ្សែពី ២ ទៅ ៤ ប្រើសម្រាប់វង់ភ្លេងប្រពៃណីបុរាណខ្មែរ ហើយលេងជាតន្រ្តីសម្រាប់តែងកំណាព្យយ និងសម្រាប់អប់រំទូន្មានផ្សេងៗ។

បច្ចប្បន្ននេះ ចាបុីត្រូវបានយកមកប្រើប្រាស់ក្នុងការសម្ដែងនានា និងលេងអមជាមួយបទភ្លេងសម័យថ្មីយ៉ាងពិរោះរណ្ដំ។ មិនតែប៉ុណ្ណោះ ក៏ទទួលបានការគាំទ្រពីសំណាក់យុវវ័យខ្មែរយើងផងដែរនៅក្នុងវិស័យសិល្បៈខ្មែរនិងក្នុងសង្គមទាំងមូល៕

Related Articles