គិតត្រឹមថ្ងៃទី ១៨ ខែមករា ឆ្នាំ២០២១ យោងតាមការប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា មិនមានករណីឆ្លងកូវិដ១៩ និងមានអ្នកជាសះស្បើយចំនួន០១នាក់។ យ៉ាងណាមិញករណីអ្នករកមានវិជ្ជមានកូវិដ១៩ សុទ្ធសឹងតែជាពលករដែលធ្វើដំណើរមកពីប្រទេសថៃ និងអ្នកជាសះស្បើយជាស្រី្ដជនជាតិខ្មែរ អាយុ២៨ឆ្នាំ ស្នាក់នៅភូមិដំបូកខ្ពស់ ឃុំអូរដំបង២ ខេត្តបាត់ដំបង។ គួរជម្រាបផងដែថា ត្រឹមព្រឹកថ្ងៃ១៨ ខែមករា ឆ្នាំ២០២១ នេះ កម្ពុជាមានចំនួនអ្នកឆ្លងកូវិដ១៩រហូតទៅដល់ ៤៣៦ នាក់ ដែលព្យាបាលជាសះស្បើយចំនួន ៣៨៣ នៅសល់ចំនួន ៥៣ នាក់កំពុងសម្រាកព្យាបាលនៅតាមតំបន់រៀងៗខ្លួន។ សូមបងប្អូនពលករទាំងអស់បន្តការរស់នៅថៃបន្តទៀត តាមការអំពាវនាវរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមទប់ស្កាត់ជំងឺដល់សាហាវមួយនេះ។
សូមអានសេចក្ដីប្រកាសដូចខាងក្រោម៖
អត្ថបទដោយ៖ ពីសី
