We TV Cambodia

អន្តរជាតិ ៖ចំនួនមនុស្សជុំវិញពិភពលោកដែលបានស្លាប់ដោយសារពស់ចឹកក្នុងមួយឆ្នាំៗ

ប្រភព៖អុីនធឺណេត

ដោយ៖ ហួ ឆេងស៊ីម

បើយោងតាមអង្គការសុខភាពពិភពលោកឆ្នាំ២០១៩ បានឲ្យដឹងថានៅ​ជុំ​វិញ​ពិភពលោក មាន​មនុស្ស​ស្លាប់​ដោយ​សារ​ពស់​ចឹក​ចំនួន​ជា​មធ្យម​ ១៣​ម៉ឺន​នាក់​ ក្នុង​មួយ​ឆ្នាំ​ៗ។ របាយ​នៃ​មនុស្ស​ស្លាប់​មាន​ភាព​ខុស​ៗ​គ្នា​ទៅ​តាម​តំបន់ ដោយ​មនុស្ស​ស្លាប់​ភាគ​ច្រើន​នៅ​តំបន់​អាស៊ី និង​អាហ្វ្រិក។

ដោយឡែកនៅ​ក្នុង​ទ្វីប​អាស៊ី​មាន​របាយ​មនុស្ស​ស្លាប់​ដោយ​សារ​ពស់​ចឹក​ច្រើន​ជាង​គេ​ ដោយ​ស្លាប់​ក្នុង​មួយ​ឆ្នាំៗ​ប្រមាណ​ពី ៥ម៉ឺន ទៅ ១០​ម៉ឺន​នាក់​ ចំណែក​ឯ​ក្នុង​ទ្វីប​អាហ្វ្រិក​វិញ មាន​អ្នក​ស្លាប់​ពី ២ម៉ឺន ទៅ ៣​ម៉ឺន​នាក់​។ រី​ឯ​នៅ​សហរដ្ឋអាមេរិក​ និង​កាណាដា មាន​អ្នក​ស្លាប់​ដោយ​ពស់​ចឹក​ជាមធ្យម​តែ​ ១៥​នាក់​ប៉ុណ្ណោះ។ខាង​ក្រោម​នេះ ជា​ចំនួន​អ្នក​ស្លាប់​ដោយ​សារ​ពស់​ចឹក​តាម​ទ្វីប​នីមួយៗ៖

ទ្វីប​អាស៊ី៖ ៥៧,០០០ ទៅ ១០០,០០០នាក់។

ទ្វីប​អាហ្រ្វិក៖ ២០,០០០ ទៅ ៣២,០០០នាក់។

តំបន់​អាមេរិក​ឡាទីន និង​តំបន់​ការីប៊ៀន៖ ៣,៤០០ ទៅ ៥,០០០នាក់។

ទ្វីប​អូសេអានី៖ ២០០ ទៅ ៥២០នាក់។

អឺរ៉ុបទ្វីប៖ ៣០ ទៅ ១២៨នាក់។

សហរដ្ឋអាមេរិក និង​កាណដា៖ ១៥នាក់៕

ប្រភព៖ CNN

Related Articles