We TV Cambodia

អនុស្ថានីយ៍បញ្ជូនថាមពលកម្លាំង ២៣០គីឡូវ៉ុលនៅខេត្តកោះកុងត្រូវបានដាក់ឱ្យដំណើរការ

អនុស្ថានីយ៍បញ្ជូនថាមពលកម្លាំង ២៣០គីឡូវ៉ុលនៅខេត្តកោះកុងត្រូវបានដាក់ឱ្យដំណើរការ
ខ្សែបញ្ជូន និងអនុស្ថានីយ ២៣០គីឡូវ៉ុលក្នុងខេត្តកោះកុង (ប្រភព៖ អាជ្ញាធរអគ្គិសនីកម្ពុជា)

ខ្សែបញ្ជូន និងអនុស្ថានីយ ២៣០គីឡូវ៉ុលក្នុងខេត្តកោះកុងត្រូវបានដាក់ឱ្យដំណើរការបម្រើការប្រើប្រាស់ក្នុងស្រុកចំនួន៤។ នេះបើយោងតាមការឲ្យដឹងពីឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា។

ខ្សែបញ្ជូន និងអនុស្ថានីយ ២៣០គីឡូវ៉ុលក្នុងខេត្តកោះកុង (ប្រភព៖ អាជ្ញាធរអគ្គិសនីកម្ពុជា)

ឯកឧត្តម កែវ រតនៈ បានប្រាប់ឲ្យដឹងថា ខ្សែបញ្ជូន និងអនុស្ថានីយ៍ ២៣០គីឡូវ៉ុលនេះនឹងត្រូវផ្គត់ផ្គង់ចែកចាយអគ្គិសនីទៅស្រុកចំនួន៤ ក្នុងខេត្តកោះកុងរួមមាន ស្រុកស្រែអំបិល, ស្រុកបូទុមសាគរ, ស្រុកកោះកុង និងស្រុកគីរីសាគរ។

ខ្សែបញ្ជូន និងអនុស្ថានីយ ២៣០គីឡូវ៉ុលក្នុងខេត្តកោះកុង (ប្រភព៖ អាជ្ញាធរអគ្គិសនីកម្ពុជា)

ឯកឧត្តមបន្ថែមថា ខ្សែបញ្ជូន និងអនុស្ថានីយថ្មីនេះស្ថិតនៅក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជា ជាមួយសាធារណរដ្ឋបារាំង តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលបានផ្តល់ឥណទានសម្បទានដល់អគ្គិសនីកម្ពុជា។

ខ្សែបញ្ជូន និងអនុស្ថានីយ ២៣០គីឡូវ៉ុលក្នុងខេត្តកោះកុង (ប្រភព៖ អាជ្ញាធរអគ្គិសនីកម្ពុជា)

សូមជម្រាបថា គម្រោងនេះត្រូវបានចាប់ផ្ដើមកាលពីឆ្នាំ២០១៤ ដោយមានការជួយពីទីប្រឹក្សាបច្ចេកទេសអន្តរជាតិ របស់ក្រុមហ៊ុនអគ្គិសនីបារាំង EDF និងទទួលការសាងសង់ដោយក្រុមហ៊ុនធំៗរបស់របស់ប្រទេសចិន២ រួមមាន ZTT និង TBEA ។

អត្ថបទដោយ៖ Nevin

Related Articles