We TV Cambodia

អនុវត្តក្នុងថ្ងៃនេះដើម្បីទទួលបានសុខភាពល្អថ្ងៃស្អែកជាមួយវិធីសាស្រ្ត ៥ នេះ

អនុវត្តក្នុងថ្ងៃនេះដើម្បីទទួលបានសុខភាពល្អថ្ងៃស្អែកជាមួយវិធីសាស្រ្ត ៥ នេះ

តើមានវិធីសាស្រ្តអ្វីខ្លះដែលអ្នកអាចធ្វើបាននៅថ្ងៃនេះ ដើម្បីទ្រទ្រង់សុខភាពរបស់អ្នក?

១. ជ្រើសរើសម្ហូបអាហារដែលផ្ដល់ផលល្អដល់សុខភាព

បើមានបញ្ហាសុខភាពទាក់ទងនឹងបេះដូង ...
រូបភាពតំណាង (ប្រភពៈ Google)

ជ្រើសរើសអាហារដែលផ្ដល់ផលល្អដល់សុខភាព មុខម្ហូបប្រចាំថ្ងៃរបស់អ្នក ត្រូវទទួលទានបន្លែ និង ផ្លែឈើស្រស់ៗឲ្យបានច្រើន កាត់បន្ថយសាច់ ស្ករ និង អាហារចៀន។

២. ជ្រើសរើសការហាត់ប្រាណ ឬ ការធ្វើចលនារាង្គកាយ

រូបភាពតំណាង (ប្រភពៈ Google)

រាង្គកាយរបស់អ្នក ចាប់ផ្ដើមដុតកម្ទេចកាឡូរី ក្នុងល្បឿនយឺតៗ ដែលជាសញ្ញាបង្ហាញថា វាលឿនជាង ការឡើងទម្ងន់ធម្មតា ពេលធ្វើលំហាត់ប្រាណដ៏ទៀងទាត់មួយ (៣០ នាទីជារៀងរាល់ថ្ងៃ ២-៣ ដងក្នុងមួយសប្ដាហ៍) ។

៣. ការត្រួតពិនិត្យរាង្គកាយមួយឆ្នាំម្ដង

រូបភាពតំណាង (ប្រភពៈ Google)

ការត្រួតពិនិត្យមួយតួខ្លួន ដែលត្រូវធ្វើឡើងយ៉ាងហោចណាស់មួយឆ្នាំម្ដង មានសារៈសំខាន់ជាចាំបាច់ ដើម្បីថែទាំសុខភាពរបស់អ្នក ឲ្យស្ថិតក្នុងស្ថានភាពល្អប្រសើរ ថែមទាំងជួយបង្កាជំងឺនានានៅពេលអនាគតផងដែរ ។

៤. អនុវត្តវិធីសាស្រ្តការពារស្បែក

រូបភាពតំណាង (ប្រភពៈ Google)

មហារីកស្បែក កើតចេញពីការខូច DNA នៅក្នុងកោសិកាស្បែក ត្រូវការពារឲ្យបានត្រឹមត្រូវបំផុត ជាពិសេសប្រសិនបើអ្នកធ្វើការនៅក្រោមកម្ដៅថ្ងៃញឹកញាប់ ឬ ធាតុអាកាសដែលពេញដោយកម្ដៅថ្ងៃ ។

៥. គេងគ្រប់គ្រាន់

រូបភាពតំណាង (ប្រភពៈ Google)

ការគេងឱ្យទៀងទាត់ ជួយកាត់បន្ថយភាពធុញថប់ច្រើន ហើយជួយជួសជុល និង ព្យាបាលជាលិកា និង កោសិកានានា ចំណែកការទទួលទានដំណេកមិនគ្រប់គ្រាន់ ត្រូវបានទទួលស្គាល់ថាបានបង្កើន ហានិភ័យនៃជំងឺបេះដូង និង លើសឈាម។

 

អត្ថបទៈ សាន គឹមសួ

Related Articles