We TV Cambodia

អត្រានៃការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ មានការកើនឡើង

អត្រានៃការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ប្រទេសថៃ មានការកើនឡើង

អត្រានៃការនាំចេញទំនិញរបស់កម្ពុជា​ ទៅកាន់ប្រទេសថៃ​មានសន្ទុះកើតឡើងយ៉ាងខ្លាំងក្នុងរយៈ ពេល ៣ខែ ឆ្នាំ២០២០ បើទោះបីជា ប្រទេសទាំងពីមានការរឹតត្បិត ព្រំដែន ដោយមេរោគ​ កូវីដ១៩ក៏ដោយក្ដី។

គិតត្រឹមតែរយៈពេល ពីខែ មករា រហូតដល់ខែមីនា ការនាំចេញទំនិញរបស់កម្ពុជា​ ទៅកាន់ប្រទេសថៃ មានការកើនឡើង ដល់ទៅ ១១៥% ដែលមានទំហំទឹកប្រាក់ដល់ទៅ ៦១២លានដុល្លារ ជាអត្រាកំណើន បើប្រៀបធៀបកាលពីឆ្នាំមុន។ ចំណែកប្រទេសថៃ ក៏បាននាំចេញទំនិញមកកាន់កម្ពុ​ជា វិញក៏កើនឡើងមានចំនួន ១៧%ផងដែរ គិតជាទំហំទឹកប្រាក់មានចំនួន ១,៨៩១លានដុល្លារ នេះបើយោងតាមរបាយការណ៍ ជាផ្លូវការរបស់រដ្ឋាភិបាលថៃ។ របាយការណ៍បង្ហាញទៀតថា ទំនាក់ទំនង នៃការវិនិយោគរវាងប្រទេសទាំងពីរ មានការកើនឡើង សរុបទិន្នន័យមានចំនួន ជាងពីពីរពាន់លានដុល្លារ ត្រឹមតែរយៈ៣ខែ។

ទំនាក់ទំនងប្រទេសទាំងពីរ ត្រូវបានមើលឃើញថាមានការ មានភាពស្អិតរមួត​ ក្រោយពីលទ្ធផលនៃការធ្វើវិនិយោគ នៅតែបន្ដរកើនឡើង ទោះបីស្ថិតក្នុងស្ថានភាពនៃ ប្រទេសទាំងពីរ កំពុងតែរឹតត្បិតការនាំចូលទំនិញទៅវិញទៅមកក៏ដោយ។ យ៉ាងណាក៏ដោយ ប្រទេសទាំងពីរនឹងបន្ដកិច្ចប្រតិបត្ដិការ ធ្វើពាណិជ្ជឲ្យកាន់តែប្រសើជាងនេះ ក្រោយពេល ស្ថានភាពកូវីដ១៩ ត្រូវបានបញ្ចប់ ហើយគ្រប់យ៉ាងត្រូវបានល្អឡើងវិញ។

ដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *