We TV Cambodia

អត្ថ​ប្រយោជន៏នៃការទទួលទានផ្លែពោត ដែលយើងមិនចាប់អារម្មណ៏!

អត្ថ​ប្រយោជន៏នៃការទទួលទានផ្លែពោត ដែលយើងមិនចាប់អារម្មណ៏!

មនុស្សជាច្រើនមានការយល់ច្រលំថា ពោត ជាបន្លែឬក៏គ្រាប់ធញ្ញជាតិ? ហើយវាពិតជាល្អសម្រាប់សុខភាពដែរទេ?  ជាក់ស្ដែង ពោត គឺជាសមាជិកនៃគ្រួសារគ្រាប់ធញ្ញជាតិ ហើយវាល្អសម្រាប់សុខភាពយើងគ្រប់គ្នាផងដែរ។

ពោតក៏គ្មានជាតិស្អិត Gluten ដែលក្លាយជាជម្រើសដ៏ល្អ សម្រាប់ស្រូវសាលី។ ការសិក្សាជាច្រើនបានបង្ហាញថាការទទួលទាន ពោត អាចថយចុះហានិភ័យនៃជំងឺបេះដូង, ដាច់សរសៃឈាមខួរក្បាល, ជំងឺមហារីក, ជំងឺទឹកនោមផ្អែមប្រភេទ ២ និងការលើសទង្ងន់។

ពោត មានផ្ទុកនូវវីតាមីន B ជាច្រើនប្រភេទក៏ដូចជាប៉ូតាស្យូម​ សារធាតុរ៉ែ ជួយដល់សម្ពាធឈាម ដែលល្អសម្រាប់មុខងារបេះដូង​ ក្នុងការកន្ត្រាក់សាច់ដុំ​ ការពារការរមួលសាច់ដុំ សារធាតុ lutein និង zeaxanthin ដែលជា carotenoids របស់ពោតជួយការពារភ្នែក និងជៀសពីជំងឺភ្នែកឡើងបាយ។

លើសពីនេះទៅ​ទៀត ពោត ​​​​ក៏​មាន​​សារធាតុ​ម៉្យាង​ដែល​ជួយ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម និង​ជួយ​បង្ការ​រោគ​ទល់​លាមក​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​ ការបរិភោគ​ផ្លែ​​ពោត​អាច​​ធ្វើ​ឲ្យ​អ្នក​ឆ្អែត​បាន​យូរ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles