We TV Cambodia

អត្ថប្រយោជន៏សុខភាពរបស់មើមត្រាវដែលយើងមិនធ្លាប់បានដឹង!!

អត្ថប្រយោជន៏សុខភាពរបស់មើមត្រាវដែលយើងមិនធ្លាប់បានដឹង!!

 

មើមត្រាវ ត្រូវបានគេរាប់ចូលក្នុងប្រភេទ បន្លែមើម ដែលប្រជាជនទូទៅទាំងពិភពលោក យកច្នៃជាអាហារបាន​ច្រើន​មុខ​ច្រើន​បែប ។  ត្រាវ មានប្រភពចេញពីតំបន់ប្រទេសម៉ាឡេស៊ី និងឥណ្ឌា ហើយមើមត្រាវ ងាយដាំដុះណាស់ នៅតំបន់ក្តៅនិងសើម។ តើអ្នកបានដឹងទេថា មើមត្រាវមានប្រយោជន៍ ដ៏សំបូរបែបសំរាប់សុខភាពអ្វីខ្លះ?

១. កាត់បន្ថយភាពហេវហត់អស់កម្លាំង៖ មើមត្រាវ មានប្រយោជន៍ អាចបំបាត់ភាព ហេវហត់អស់កម្លាំង ដោយសារតែ មើមត្រាវមាន កំពស់ជាតិស្ករតិច វាក៏ល្អបំផុតសំរាប់ កីឡាករ ។

២. ប្រព័ន្ធរំលាយអាហារល្អ ៖ ត្រាវជាបន្លែមើមដែល មានកាកសរសៃច្រើន សំរាប់ជាប្រយោជន៏ដល់ការរំលាយអាហារ ហើយ កាកសរសៃវា ក៏ជួយនាំយកនូវ កាកសំនល់និង ជាតិខ្លាញ់ ដែលតោងជាប់ ក្នុងពោះវៀនផងដែរ ។

៣. សំបូរដោយវីតាមីន និងសារធាតុចិញ្ចឹម៖ តាមការស្រាវជ្រាវឃើញថា មើមត្រាវ សំបូរទៅដោយ វីតាមីនច្រើនប្រភេទដូចជា Vitamin E  Vitamin C និង Vitamin B ។ លើសពីនេះ មើមត្រាវ ក៏សំបូរសារធាតុចិញ្ចឹម ដូចជា កាល់ស្យូម ម៉ាញ៉េស្យូម ម៉ង់ហ្គាណែស្ស និង សារធាតុដែក ផងដែរ ។

 

៤. កាត់បន្ថយការឡើងសំពាធឈាម៖ ដោយសារជាតិ ប៉ូតាស្យ៉ូមច្រើន ដូច្នេះវាអាចជួយគ្រប់គ្រង កំរិតនៃសំពាធក្នុងរាងកាយមនុស្ស ហើយក៏ជួយបន្ថយ ឱកាសឈានដល់ ការកើតជំងឺ ដាច់សរសៃឈាម ដោយសាររត់ខុសប្រក្រតី នៃឈាមក្នុងរាង កាយផងដែរ។

 

៥. សំបូរដោយ អាស៊ីតអាមីណូ និងអូមេហ្គា ៣៖ មើមត្រាវគឺជា បន្លែមើមពិសេស ដោយសារវាផ្ទុកទៅដោយ អាស៊ីតអាមីណូ រហូតដល់ ១៧ប្រភេទ ដែលអាស៊ីតប្រភេទនេះ អាចជួយឲ្យមានសុខភាពរឹងមាំ។ បន្ថែមពីនេះ អូមេហ្គា៣ និង សារជាតិ ប្រេង៦ ប្រភេទទៀត ដែលអាចជួយ ការពារមិនឲ្យកើត ជំងឺមហារីក និង ជំងឺផ្សេងៗទៀត។

៦. បន្ថយកំរិត សូដ្យូម៖  សូដ្យូមខ្ពស់ ក្នុងរាងកាយ អាចបណ្តាលឲ្យ ប្រឈមនឹង ខូចក្រលៀន មានសំពាធខ្ពស់ និងអាចប៉ះ ពាល់ដល់ កោសិកាឈាមក្នុងរាងកាយដែរ។

៧.ជួយឲ្យមានប្រព័ន្ធការពាររាងកាយល្អ៖ មើមត្រាវ ក៏សំបូរដោយ Vitamin C ដែលមានសារធាតុ ប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយ កំចាត់ រ៉ាដេកាល់សេរី ក្នុងរាងកាយ ដែលជួយរាងកាយមនុស្ស អាចប្រឆាំងនូវជំងឺកើតឡើងជាប្រចាំ ដូចជា គ្រុនក្តៅ ផ្កាសាយ ឈឺក្បាល វិលមុខ ជាដើម ។

៩. ជួយឲ្យស្រកទម្ងន់ ៖  វាអាចជួយ ឲ្យស្រកទម្ងន់ ដោយសារតែ វាសំបូរដោយកាកសរសៃ និង ជាតិស្ករ តិច ។

១០. អាចជួយមិនឲ្យឆាប់ចាស់៖ ដោយសារធាតុ វីតាមីន ប្រូតេអ៊ីន និង គ្មានស្ករច្រើនទៀតនោះ ជាហេតុធ្វើឲ្យ អ្នកចូលចិត្តពិសា មើមត្រាវ អាចជួយមិនឲ្យ ឆាប់ចាស់ និង មានសម្រស់ក្មេងជាងវ័យផងដែរ៕

គួរជម្រាបផងដែរថា ត្រាវ គឺជាបន្លែមើម ដ៏មានប្រយោជន៍សំរាប់សុខភាព ដែលគួរតែឧស្សាហ៍ពិសា និង ចំអិនជាអាហារ  ប៉ុន្តែ ក៏ជៀសវាង ការពិសា មើមត្រាវ ដោយមិនបាន ចំអិនឲ្យបានឆ្អិនត្រឹមត្រូវល្អ  ពីព្រោះ ទាំងស្លឹក និង មើមត្រាវ អាចបណ្តាលឲ្យមាន អាការៈរមាស់។

ប្រែសម្រួលដោយ៖ ពិសី

Related Articles