មួយចំនួនធំនៃប្រជាជនខ្មែរយើង និយមនិងចូលចិត្តបរិភោគផ្លែប៉ោម ក៏ប៉ន្តែពួកគាត់ប្រហែលមិនបានចាប់អារម្មណ៏ទេថា រវាងប៉ោមបៃតង និងប៉ោមក្រហម មានអត្ថប្រយោជន៏ផ្សេងគ្នាដូចម្ដេចខ្លះ។ ថ្ងៃនេះ We TV Cambodia និងស្រាយចម្ងល់របស់អស់លោកអ្នក ដែលចូលចិត្តទទួលទានផ្លៃប៉ាមទាំងក្រហមនិងបៃតង៖
១. រសជាតិ និង រូបរាង
ប៉ោមបៃតង មានរសជាតិជូរ និងមានសម្បកក្រាស់ ដូច្នេះហើយទើបវាស្រួយជាងប៉ោមក្រហម។ ចំណែកឯប៉ោមក្រហមវិញ មានរសជាតិផ្អែមឆ្ងាញ់ និងមានសម្បកស្ដើង អញ្ចឹងហើយទើបភាគច្រើនគេ និយមញុំាពណ៌ក្រហមជាងពណ៌បៃតង។
២. អត្ថប្រយោជន៍របស់ផ្លែប៉ោម
ផ្លែប៉ោមទាំងពីរប្រភេទនេះ សម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែល្អៗជាច្រើន។ ពួកវាជួយទៅការពារកោសិកាស្បែក ពីការបំផ្លាញដោយអុកស៊ីតកម្ម និងកាត់បន្ថយហានិភ័យនៃការកើតជំងឺបេះដូង និងថ្លើមរ៉ាំរ៉ៃ។ ផ្លែប៉ោមមានជាតិសរសៃ និងកាឡូរីទាប ដែលអាចជាជំនួយដ៏ពិសេសក្នុងការសម្រកទម្ងន់។
៣. តត្តាខុសគ្នា រវាងអាហាររូបត្ថម្ភ
ប៉ោមទាំងពីរប្រភេទនេះ មានសារធាតុចិញ្ចឹមខុសគ្នាបន្តិចបន្តួច។ ប៉ោមបៃតង គឺជាប្រភពនៃវីតាមីន A B C E និងវីតាមីន K។ ម្យ៉ាងវិញទៀត វាក៏មានផ្ទុកនូវជាតិដែកប៉ូតាស្យូម និងប្រូតេអ៉ីនច្រើនជាងប៉ោមក្រហមដែរ។
អត្ថបទដោយ៖ ពិសី
