We TV Cambodia

អត្ថប្រយោជន៏នៃក្រូចឆ្មារ

អត្ថប្រយោជន៏នៃក្រូចឆ្មារ

មនុស្សជាច្រើនចូលចិត្តញុំាំអាហារ ឬ​ផ្លែឈើណាដែលមានរសជាតិជូរ ដូចជាក្រូចឆ្មារ តែពួកគេមិនដែលបានដឹងពីសារៈប្រយោជន៏ពីក្រូចឆ្មារទេ។ ក្រូចឆ្មារគឺជាផ្លែឈើធម្មជាតិមួយប្រភេទ​​​​ ដែលមានប្រយោជន៍សំរាប់ញុំសម្រកទម្ងន់។

ដោយសារជាតិវីតាមីន C និងបរិមាណសារធាតុរ៉ែខ្ពស់ទើបក្លាយជាប្រភពអាហារដ៏អស្ចារ្យ​ និងមានសមត្ថភាពពង្រឹងប្រព័ន្ធស៊ាំរាងកាយ។​ ភាពល្បីល្បាញជាច្រើនមកហើយថា​​ ក្រូចឆ្មារ ជាថ្នាំបញ្ចុះសារធាតុប្រឆាំងអុកស៊ីដកម្មនិងអាល់កាឡាំង វាមិនត្រឹមតែមានប្រយោជន៍ដល់ការសម្រកទម្ងន់ទេប៉ុន្ដែថែមទាំងល្អប្រសើរសម្រាប់សុខភាពរាងកាយទាំងមូល។​

ការញ៉ាំទឹកក្រូចឆ្មារជាប្រចាំ អាចកម្ចាត់ការលាក និងការពារកោសិកាពីបញ្ហាផ្សេងៗបានច្រើន។

១,អុកស៊ីដកម្មសារធាតុ Polyphenols ៖ ប្រឆាំងការពារ និងជួយកាត់បន្ថយកម្រិតកោសិកាខ្លាញ់ក្នុងរាងកាយ។

២,អាស៊ីដនីទ្រីក៖ ដែលភ្ញោចការបញ្ចេញទឹកប្រម៉ាត់ជាសារធាតុម្យ៉ាង ផលិតដោយប្រម៉ាត់ដែលធ្វើការដើម្បីរំលាយសារធាតុខ្លាញ់។

៣,ហ្វាយប័រ៖ ជាអាហារដែលបង្កើនការរំលាយអាហារនិងបន្ថយការឃ្លានអាហារ។

៤,កូឡេស្តេរ៉ូល៖ កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។

ប្រែសម្រួលដោយ៖ ពិសី ​​

Related Articles