We TV Cambodia

អត្ថប្រយោជន៏ដែលបានមកពីការទទួលទាន«ផ្លែត្របែក»                                                                                                           

អត្ថប្រយោជន៏ដែលបានមកពីការទទួលទាន«ផ្លែត្របែក»                                                                                                           

ត្របែក មិនត្រឹមតែជាផ្លែឈើដែលពេញនិយមទទួលទាន នាពេលបច្ចុប្បន្នប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមាន អត្ថប្រយោជន៍ចំពោះសុខភាពទៀតផង។ ផ្លែត្របែក ជាប្រភេទរុក្ខជាតិដែលដុះនៅតំបន់ត្រូពិចជាយូរណាស់មកហើយ វាត្រូបានគេប្រើប្រាស់បន្ថែមជាលក្ខណះថ្នាំពេទ្យដែលអាចព្យាបាលជម្ងឺបានយ៉ាងល្អទៀតផង។​

តើអ្នកមានដឹងទេថា ផ្លែត្របែក គឺជាប្រភពនៃវីតាមីន C ដែលមានច្រើនជាងគេបំផុត? ជា​ការពិតណាស់ ត្របែក មានផ្ទុកវីតាមីន C ចំនួន 4 ដងដែលមាននៅក្នុងក្រូច។ វីតាមីន C ជួយពង្រឹងប្រព័ន្ធភាពស៊ាំ និងការពារប្រឆាំងនឹងការឆ្លងជំងឺទូរទៅ និងធាតុបង្ការជំងឺផ្សេងៗជាច្រើនទៀត។

វត្តមាននៃវីតាមីន A ផ្លែត្របែកត្រូវបានគេទទួលស្គាល់ថា ជួយទប់ស្កាត់ការខូចខាតនៃភ្នែក ថែមទាំងធ្វើអោយភ្នែកល្អទៀតផង។ ម៉ាញ៉េស្យូមដែលមានវត្តមាននៅក្នុងផ្លែត្របែក ជួយឲ្យសាច់ដុំនិងសរសៃប្រសាទនៃរាងកាយសម្រាក ដើម្បីបន្ធូរសាច់ដុំរបស់អ្នក ប្រយុទ្ធប្រឆាំងនឹងភាពតានតឹង និងផ្តល់ឱ្យប្រព័ន្ធក្នុងខ្លួនរបស់អ្នកមានថាមពលល្អ។​​ អ្វីដែលយើងនឹកស្មានដល់នោះគឹ ផ្លែត្របែក​ ជាអាហារសម្រកទំងន់មួយ យ៉ាងល្អ ព្រោះវាមានជាតិស្ករតិចណាស់ បើប្រៀបធៀបទៅនឹងផ្លែប៉ោម ក្រូច ទំពាំងបាយជូរ និងផ្លែឈើដទៃទៀត។

ប្រែសម្រួលដោយ៖ ពិសី

Related Articles