We TV Cambodia

អត្ថប្រយោជន៏ដែលបានមកពីការបន្ថែមស្លឹកខ្ទឹមក្នុងរបបអាហារ

អត្ថប្រយោជន៏ដែលបានមកពីការបន្ថែមស្លឹកខ្ទឹមក្នុងរបបអាហារ

ក្រៅពីត្រូវបានប្រើជាគ្រឿងផ្សំក្នុងអាហារដើម្បីឱ្យមានក្លិនឈ្ងុយ និងបង្កើនភាពស្រស់ស្អាតហើយស្លឹកខ្ទឹម១00ក្រាម បានផ្តល់ថាមពល ៣២កាល់ឡូរី ប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិសរសៃ សូដ្យូម ប៉ូតាស្យូម វីតាមីន C វីតាមីន A កាល់ស្យូម ផូស្វ័រ ជាតិដែក និងជាតិស្ករក្នុងបរិមាណខ្ពស់ទៀតផង ចំពោះសុខភាពយើង។ ដឹងបែបនេះហើយនៅហ៊ានបោះស្លឹកខ្ទឹមចោលទៀតដែរទេ? នេះជាអត្ថប្រយោជន៍របស់ស្លឹកខ្ទឹមទាំង១០យ៉ាងដែលអ្នកគួរយល់ដឹង

១. បន្ថយការទល់លាមក ដោយទទួលទានវាជាទៀងទាត់ អាចជួយប្រព័ន្ធរំលាយ អាហារឱ្យមានសភាពធម្មតា ព្រោះស្លឹកខ្ទឹមមានផ្ទុកជាតិសរសៃយ៉ាងច្រើន។

២. ស្លឹកខ្ទឹមជាថ្នាំត្រជាក់ មានជាតិប្រេង អាចជួយបំបាត់ការតឹងច្រមុះ ផ្តាសាយ គ្រុនហៀរសំបោរ និងធ្វើឱ្យដំណកដង្ហើមមានភាពងាយស្រួលជាងមុន។

៣. ទប់ស្កាត់ការខ្វះឈាម ក្នុងស្លឹកខ្ទឹម១00ក្រាម មានជិតពាក់កណ្ដាលនៃចំនួន ជាតិដែក ដែលរាងកាយត្រូវការក្នុងមួយថ្ងៃដូច្នេះ វាការពារការខ្វះឈាមបានយ៉ាង មានប្រសិទ្ធភាព។

៤. ជួយការពារជំងឺពុកឆ្អឹងនៅក្នុង ១00ក្រាមនៃស្លឹកខ្ទឹម មានផ្ទុកជាតិកាល់ស្យូម និងផូស្វ័រជាច្រើនដែលជួយរក្សាឆ្អឹងបានយ៉ាងល្អ។

. ទប់ស្កាត់ជម្ងឺមហារីក ព្រោះសារធាតុ Lavonia Patapsco និងសមាសធាតុKerlecithin មានសារៈសំខាន់ណាស់ ក្នុងការជួយការពារជំងឺមហារីក និងមានប្រសិទ្ធិភាពក្នុងការ កាត់បន្ថយការរលាកប្រឆាំងនឹងបាក់តេរី។

. ប្រឆាំងអុកស៊ីតកម្មពង្រឹងប្រព័ន្ធភាពស៊ាំក្នុងរាងកាយ។

. ជួយរក្សាអោយបំពង់រំលាយអាហារ ធ្វើការរំលាយអាហារបានល្អ មិនងាយហើមពោះផ្តេសផ្តាស។

. ប្រឆាំងប្រតិកម្មអាឡែកស៊ី កាត់បន្ថយការរលាក ជួយបំបាត់ការប្រតិកម្មស្បែក ទៅនឹងបញ្ហាសត្វល្អិតទិចឬខាំ បន្ថយការរលាក ហើម ជាំ ពីការដួល ឬការវាយតប់ ណាមួយ។

. អាចជួយកាត់បន្ថយអាការក្តៅក្នុង ចេញឈាមតាមច្រមុះ។

. មានប្រយោជន៍ចំពោះម្តាយដែលបំបៅដោះកូន ប្រើជាបន្លែសម្រាប់ការបង្កើន ទឹកដោះដល់ម្តាយ។

ស្ទើរតែមិនជឿថាទេថា ស្លឹកខ្ទឹមមានអត្ថប្រយោជន៍ និងលក្ខណៈសម្បត្តិខាងឱសថ ព្យាបាលរោគច្រើនដល់ថ្នាក់នេះសោះ ដូច្នេះមិនគួរស្ទាក់ស្ទើរក្នុងការបរិភោគនោះ ទេ។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles