We TV Cambodia

អត្ថប្រយោជន៍​នៃ​ការទទួលទាន​ទឹកតែជាប្រចាំ

អត្ថប្រយោជន៍​នៃ​ការទទួលទាន​ទឹកតែជាប្រចាំ

​តែ ជា​ភេសជ្ជៈ​ដែល​រួមផ្សំ​នូវ​រសជាតិ ដែល​អ្នក​ចូលចិត្ត ជាមួយនឹង​គុណសម្បត្តិ​ផ្នែក​សុខភាព​ផងដែរ​។ ប្រភេទ​តែ​ផ្សេងៗ​ជាច្រើន គឺ​បាន​ផ្ដល់នូវ​រសជាតិ និង សារៈប្រយោជន៍​ផ្នែក​សុខភាព​ខុសៗ​គ្នា។ ទឹកតែ​មាន​សារជាតិ​កាហ្វេ​អ៊ី​ន តិចជាង កាហ្វេ ដែលអាច​ផលិត​នូវ​ថាមពល​ដ៏​ខ្លាំង សម្រាប់​រាងកាយ​។

ខុសពី​កាហ្វេ ទឹកតែ​អាចជួយ​រក្សា​អោយ​ឆ្អឹង​អ្នក​រឹងមាំ​បាន​។​​​ ការផឹក​ទឹកតែ អាចជួយ​អ្នក​កាត់បន្ថយ ​នឹង​ការកើត​នូវ​ជំងឺ​ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល​ រក្សា​អោ​យស​សៃ​ឈាម​របស់​អ្នក​យឺត​យា និង ចាក​ឆ្ងាយ​ពី ការស្ទះ​ខ្លាញ់​នៅក្នុង​ស​សៃ​ឈាម​។

វា​មិន​ត្រឹមតែ​ជា​ភេសជ្ជៈ​ពេញនិយម សម្រាប់​មនុស្ស​មួយចំនួន​នោះទេ វា​ក៏បាន​ជួយ​តំហែទាំ​នូវ​ជាតិ​ទឹក​អោយបាន​ត្រឹមត្រូវ នៅក្នុង​រាងកាយ​ ​ជម្រុញ​លើកស្ទួយ​ដល់ ការរំលាយ​អាហារ​នៅក្នងខ្លួន និងដុតបំផ្លាញ​កាឡូរី​។ ដូច​ដែរ​បានជម្រាបជូនខាងលើ ទឹកតែ​គឺមាន​ផ្ទុក​នូវ​សមាសធាតុ​ប្រឆាំង​ប្រតិកម្ម​អុកស៊ីត​​ និង ការពារ​ភាព​ចាស់​មុន​វ័យ​។

ប្រែសម្រួលដោយ៖ ពិសី

Related Articles