We TV Cambodia

អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ក្រូចសើច​សម្រាប់សុខភាព និងសម្រស់

អត្ថប្រយោជន៍​ដ៏​អស្ចារ្យ​របស់​ក្រូចសើច​សម្រាប់សុខភាព និងសម្រស់

ក្រូចសើចជាប្រភេទផ្លែឈើម្យ៉ាងដែលមានអត្ថប្រយោជន៍បំផុតចំពោះសុខភាព និង សម្រស់ប្រចាំថ្ងៃ។

ទឹកផ្លែក្រូចសើច គឺជាថ្នាំដ៏ល្អដែលជួយឲ្យសក់រឹងមាំជាងមុន ហើយមុខងារមួយទៀតរបស់វា គឺការពារការជ្រុះសក់។

ប្រើទឹកក្រូចសើចដើម្បីលាងសម្អាតធ្មេញ និងអញ្ចាញធ្មេញអាចកាត់បន្ថយហានិភ័យនៃការរលាកអញ្ចាញធ្មេញ។ ប្រសិនបើមានស្នាមប្រឡាក់នៅលើសម្លៀកបំពាក់ ប្រើទឹកក្រូចសើច ដើម្បីកម្ចាត់ស្នាមប្រឡាក់ទាំងនោះ។ ចំពោះសុខភាពវិញ ទឹកក្រូចសើចក៏សម្បូរទៅដោយវីតាមីន C ដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ អាចប្រើជាប្រេងក្រអូបដើម្បីព្យាបាលជំងឺបាក់ទឹកចិត្ត ថប់បារម្ភ និងអស់កម្លាំង។ ម្យ៉ាងវិញទៀត ប្រេងក្រូចសើចក៏អាចប្រើដើម្បីម៉ាស្សារាងកាយបានដែរ។​​​

ចំណែកឯផ្លែក្រូចសើចគេអាចយកវាទៅដាក់ក្នុងបន្ទប់គេងដើម្បីធ្វើឲ្យមានអារម្មណ៍ស្រស់ស្រាយ និងមួយទៀតគេយកទៅដាក់ក្នុងបន្ទប់ទឹកដើម្បីកម្ចាត់ក្លិនអាក្រក់៕

ប្រែសម្រួលដោយ៖ ពិសី

 

Related Articles