We TV Cambodia

អត្ថប្រយោជន៍សុខភាពទាំង ៧ នៃការហាត់យូហ្គា

អត្ថប្រយោជន៍សុខភាពទាំង ៧ នៃការហាត់យូហ្គា

អ្នកប្រហែលជាធ្លាប់លឺហើយថាយូហ្គាល្អសម្រាប់អ្នក និងសុខភាព។ ការអនុវត្តជាប់លាប់ផ្តល់នូវអត្ថប្រយោជន៍សុខភាពផ្លូវចិត្តនិងរាងកាយគ្រប់ប្រភេទ។​អ្នកខ្លះទៀតទទួលបានទាំងភាពច្បាស់លាស់ខាងផ្លូវចិត្តនិងការកាត់បន្ថយស្ត្រេស។ មូលហេតុដែលមនុស្សជាច្រើនចូលចិត្តហាត់យូហ្គា៖

 

១. ធ្វើអោយប្រសើរឡើងនូវភាពបត់បែន៖ ការធ្វើចលនាបែបលាតសន្ធឹងតាមរបៀបថ្មី នឹងជួយអ្នកនាំមកនូវចលនាកាន់តែច្រើនទៅតំបន់តឹង នៅត្រង់សរសៃពួ រខ្នង ស្មា​ និងត្រគាក។

២. ពង្រឹងភាពរឹងមាំ៖ ការហាត់យូហ្គាច្រើនជួយទ្រទម្ងន់រាងកាយរបស់អ្នក​​ ធ្វើឱ្យមានលំនឹងលើជើងម្ខាង  ឬទ្រទ្រង់ខ្លួនអ្នកដោយដៃរបស់អ្នក។

៣. បង្កើនសាច់ដុំ៖ យូហ្គាជួយធ្វើឱ្យមានសាច់ដុំវែងគ្មានខ្លាញ់នៅក្នុងជើងដៃខ្នងនិងពោះ។

 

៤. ការពារការឈឺឆ្អឹងខ្នង៖ការបត់បែននិងភាពរឹងមាំអាចជួយការពារនៃការឈឺឆ្អឹងខ្នង។

៥. ដង្ហើមល្អប្រសើរ៖ ភាគច្រើនយើងដកដង្ហើមរាក់ហើយមិនគិតច្រើនពីរបៀបដកដង្ហើម។ យូហ្គានិងបង្រៀនយើងពីរបៀបដកដង្ហើមឱ្យកាន់តែស៊ីជម្រៅដែលផ្តល់អត្ថប្រយោជន៍ដល់រាងកាយទាំងមូល។

៦. អារម្មណ៍ស្ងប់ស្ងាត់៖ យូហ្គាក៏ណែនាំអ្នកពីបច្ចេកទេសធ្វើសមាធិ ដូចជាវិធីផ្តោតអារម្មណ៍លើដង្ហើមរបស់អ្នកនិងការឃ្លាតឆ្ងាយពីគំនិតរបស់អ្នក។

៧. កាត់បន្ថយស្ត្រេស​​ ៖យូហ្គាគឺល្អសម្រាប់បំបាត់ភាពតានតឹង ដោយសារតែការផ្តោតអារម្មណ៍បានល្អក្នុងការហាត់ប្រចាំថ្ងៃរបស់អ្នក ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles