We TV Cambodia

អត្ថប្រយោជន៍ពីការញ៉ាំទឹកមុនដុសធ្មេញនាពេលព្រឹក !

អត្ថប្រយោជន៍ពីការញ៉ាំទឹកមុនដុសធ្មេញនាពេលព្រឹក !

យើង​​បាន​ដឹង​ហើយ​ពី​អត្ថប្រយោជន៍​​ពី​ការ​ញ៉ាំ​ទឹក​មួយ​កែវ​ពេល​ពោះ​ទទេ ក្រោយ​ភ្ញាក់​ពី​គេង។ ប៉ុន្តែ​ ក៏​មាន​ចម្ងល់​មួយ​ចំនួន​ដូច​ៗ​គ្នា​ ដែល​បាន​លើក​ឡើង​ថា តើ​ការ​ញ៉ាំ​ទឹក​​​​ក្រោយ​ភ្ញាក់​ពី​គេង ពោល​គឺ​​មុន​ពេល​​ដុស​ធ្មេញ ឬ​ក្រោយ​ដុស​ធ្មេញ មួយ​ណា​ផ្តល់​ផល​​ល្អ​​ជាង​? តាម​រយៈ​​ការ​​លើក​ឡើង​របស់​​​​​​គ្រូពេទ្យ​​ជា​ច្រើន​បាន​លើក​ពី​ហេតុផល​ដូច​ខាង​ក្រោម​នេះ​៖

ផឹកទឹកមុនពេលដុសធ្មេញ

គ្រូពេទ្យ​​ជា​ច្រើន​បាន​លើក​ឡើង​ថា ​ភាគ​ច្រើន​យល់​ច្រឡំ​ថា ការ​​ញ៉ាំ​ទឹក​ភ្លាម​ក្រោយ​ពេល​ភ្ញាក់​ពី​គេង និង​មុន​ពេល​​ដុស​ធ្មេញ នឹង​បង្ក​ផល​ប៉ះ​ពាល់​ដល់​រាង​កាយ ដោយ​ហេតុ​​ថា មាន​បាក់​តេរី នៅ​ជាប់​នឹង​ទឹក​មាត់ ព្រោះ​យើង​ពុំ​ទាន់​សម្អាត​ធ្មេញ​។ ប៉ុន្តែ​គ្រូពេទ្យ​បាន​លើក​ឡើង​​ពី​ចំណុច​នេះ​ថាជា​ជំនឿ​ត​ៗ​គ្នា និង​​ពុំ​ត្រឹម​ត្រូវ​នោះ​ទេ។

ផឹកទឹកមុនពេលដុសធ្មេញ

លក្ខណៈ​ហេតុ​ផល​ពិត​នៃ​​ការញ៉ាំ​ទឹក​មុន​ពេល​ដុស​ធ្មេញ ត្រូវ​​បានក្រុម​គ្រូពេទ្យ​បក​ស្រាយថា នៅ​ពេល​យើង​ញ៉ាំ​ទឹក​ក្រោយ​​ពេល​ភ្ញាក់​ពី​គេង​ភ្លាម​ ពោល​គឺ​នៅ​មុន​ពេល​ដុស​ធ្មេញនោះ​ ទឹក​មាត់ ​(មាន​បាក់​តេរី​នៅ​ក្នុង​នោះ) នឹង​ទៅ​តាម​ទឹក​ដែល​យើង​ញ៉ាំ ទៅ​ដល់​​ក្រពះ។ ដោយ​ឡែក ក្រពះ​យើង គឺ​មាន​កម្រិត​អាស៊ីត​ខ្ពស់​ដែលអាច​​​សម្លាប់​បាក់​តេរី​ទាំង​នោះ ឯ​ទឹក​ដែល​យើង​ញ៉ាំ​ក៏​ជួយ​បន្សាប​ និង​ជម្រះ​ជាតិ​ពុល​ទាំង​នោះ​ពី​រាង​កាយ​​។

ប្រែសម្រួល៖ គឹមសួ

Related Articles