We TV Cambodia

អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ស៊ុបមាន់ខ្មៅ ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង

អត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ស៊ុបមាន់ខ្មៅ ដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង

បើនិយាយពីមាន់ខ្មៅ មានមនុស្សមិនច្រើនទេដែលបានស្គាល់មាន់ប្រភេទនេះ ហើយបើនិយាយដល់ស៊ុនមាន់ខ្មៅទៀតនោះ កឺប្រហែលជាមានមនុស្សតិចណាស់ ដែលបានញុំាស៊ុបមាន់ប្រភេទនេះ ត្បិតថាមាន់ខ្មៅមានតម្លៃថ្លៃជាងមាន់ធម្មតារហូតដល់រាប់ដងឯណោះ។

ទោះជាយ៉ាងណា ស៊ុបមានខ្មៅមានអត្ថប្រយោជន៍យ៉ាងច្រើន ដែលមនុស្សភាគច្រើនមិនបានដឹង ឬសូម្បីតែអ្នកដែលធ្លាប់ញុំាក៏អាចមិនដឹងអស់ពីអត្ថប្រយោជន៍របស់ស៊ុបមាន់ខ្មៅនេះដែរ។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ស៊ុបមាន់ខ្មៅ។

១/ Source of Antioxidant មាន់នេះសំបូរទៅដោយប្រភពនៃសារធាតុការពារប្រតិកម្មអុកស៊ីតកម្ម គឺវាមានតួនាទីដ៏សំខាន់ក្នុងការធ្វើអោយរាងការយរបស់យើងមានសុខភាពល្អ ជួយការពារផ្នែករលាកនៃរាងកាយរបស់យើងទាំងមូល និងជួយការពារជំងឺមហារីកបានថែមទៀតផង។

២/ Protects Eyesight ជួយការពារភ្នែក និងជួយអោយភ្នែកភ្លឺច្បាស់ល្អ

៣/ Source of Protein ប្រភពនៃប្រូតេអ៊ីន ធ្វើអោយដំណើរការសាច់ដុំនៃរាងកាយយើងដំណើរការបានល្អ ជួយអោយមានលំនឹងជាតិស្ករក្នុងឈាមមានលំនឹងល្អ

៤/ Low in Cholesterol ជាតិខ្លាញ់តិច ជួយសម្រួលដល់អ្នកមិនត្រូវការជាតិខ្លាញ់ច្រើនដូចសាច់មាន់ដទៃទៀត ៥/ Source of Vitamin B ជាប្រភពនៃវីតាមីន B1, B2, B6 and B12 វីតាមីនទាំងនេះមានតួនាទីយ៉ាងសំខាន់ក្នុងការបំលែងអាហារទៅជាថាមពល ឬសារធាតុចិញ្ចឹមដល់រាងកាយ

៦/ Source of Vitamin E ជាប្រភពនៃវីតាមីន E ជួយការពារកំណកឈាម ព្រមទាំងកាត់បន្ថយហានីភ័យនៃជំងឺសសៃឈាមអាទែរនៃសសៃឈាមបេះដូងធ្វើអោយស្បែកមានសុខភាពល្អ និងការពារជំងឺបេះដូង

៧/ Source of Iron ជាប្រភពនៃសារជាតិដែក ពិសេសស្ត្រីពេលមានផ្ទៃពោះ កាត់បន្ថយភាពស្លេកស្លាំង បង្កើនការផលិត Hemoglobin ក្នុងរាងកាយ ហើយជាតិដែកក៏ជាផ្នែកមួយជួយដល់ការធ្វើចលនាសាច់ដុំ

៨/ Source of Phosphorus ជួយធ្វើអោយឆ្អឹងរឹងមាំ និងបំលែងអាហារទៅជាថាមពល

៩/ Source of Calcium គឺជាប្រភពនៃកាល់ស្យូម ដែលជួយអោយឆ្នឹងរឹងមាំ ការពារជំងឺពុកឆ្នឹង

១០/ Source of Amino Acids ជួយធ្វើអោយសាច់ដុំរបស់អ្នកកាន់តែប្រសើរឡើង និងធ្វើអោយសសៃឈាមរបស់អ្នកបត់បែនបានរហ័ស

១១/ Boost Energy បង្កើនថាមពលកាន់តែខ្លាំងដោយសារតែមាន់ខ្មៅនេះសំបូរទៅដោយ ប្រូតេអ៊ី អាមីណូអាស៊ីត និងវត្តមានសារធាតុរ៉ែ

១២/ Promotes Heart Health ជួយកាត់បន្ថជំងឺគាំបេះដូង ជំងឺដាច់សសៃឈាមខួរក្បាល និងជួយអោយដំណើរការឈាមរត់ទៅកាន់បេះដូងបានស្រួល

១៣/ Promote Women Health ជួយអោយដំណើរការរដូវរបស់ស្ត្រីដើរទៀងទាត់ និងអាត្រានៃការមានគភ៌

១៤/​​ Acts as An Aphrodisiac ជួយបង្កើនលំហូនៃឈាមរត់ និងបង្កើនសមត្ថភាពផ្លូវភេទ

១៥/ Treats Headaches ព្យាបាលជំងឺឈឺក្បាល និងជួយកាត់បន្ថយភាពវិលមុខខ្យល់ចាប់

១៦/ Teats Asthma ជួយព្យាបាលជំងឺហឺត ពីព្រោះមាន់ខ្មៅនេះសំបូរទៅដោយសារធាតុចិញ្ចឹមយ៉ាងច្រើនដែលជម្រុញដំណើរការរាងកាយដំណើរការបានល្អ។ យ៉ាងដូច្នេះហើយបានជាមាន់ខ្មៅមានតម្លៃខ្ពស់ហួសពីមាន់ធម្មតា។

អត្ថបទដោយ៖ Nevin

Related Articles