We TV Cambodia

ប្រជាជនថៃ នៅបាងកកជាច្រើន នាំគ្នាសម្រុកទិញអាហារទុក ព្រោះខ្លាចការរាតត្បាត នៃជម្ងឺកូរ៉ូណា

ប្រជាជនថៃ នៅបាងកកជាច្រើន នាំគ្នាសម្រុកទិញអាហារទុក ព្រោះខ្លាចការរាតត្បាត នៃជម្ងឺកូរ៉ូណា

បរទេស៖ ប្រជាជនថៃនៅទីក្រុងបាងកកជាច្រើន បាននាំគ្នាសម្រុក ចូលផ្សារទំនើបធំៗ ដើម្បីទិញទំនិញ ប្រភេទចំណីអាហារដែលអាចរក្សាទុកបានយូ សម្រាប់ស្ដុកទុកក្រោយពីមានការ ភ័យខ្លាចការរីករាលដាលនៃជម្ងឺ កូរ៉ូណា។ អាហារដែលមានតម្រូវការ មានដូចជា ត្រីខកំប៉ុង មី អង្ករ ទឹកសុទ្ធ និងក្រដាសអនាម័យ។ ផ្សារធំៗដែលលក់ដាច់ខ្លាំង រហូតទំនិញខ្លះត្រូវអស់ពីស្ដុកនោះ មានដូចជា ផ្សារ Tops Supermarket, Tesco Lotus, The Mall Group និង Big C Supercenter ដែលតាមការសង្កេតរបស់ពួកគេ ការសម្រុកចូលទិញនេះគឺ តាំងតែពីចុងសប្ដាហ៍មុនមកម្ល៉េះ។

លោក Chairat Petchdakul អនុប្រធានផ្នែកលក់ទំនិញនៅផ្សារទំនើប The Mall Group Co បានថ្លែងថា លោក មិនដែលឃើញ ការទិញបែបនេះកន្លងមកទេ។ ដំបូងឡើយលោក គ្រាន់តែគិតថា វាគឺបណ្ដាលកើតចេញពីថ្ងៃនៃការបើកប្រាក់ខែតែប៉ុណ្ណោះ តែពិនិត្យឲ្យមែនទែនទៅ គឺមិនមែននោះទេ ព្រោះប្រភេទអាហារដែលពួកគេទិញ គឺជាប្រភេទអាហារដែលអាច រក្សាបានរយៈពេលយូ មានដូច មី ត្រីខកំប៉ុងជាដើម។ ដូច្នេះលោកសន្មត់ថា កត្ដាចំបង គឺពួកគេកំពុងតែមានការព្រួយបារម្ភខ្លាំងពីការរីករាលដាលជម្ងឺ ខូវីឌ-១៩។

អ្នកស្រី Mintita Thowkam វ័យ៣៣ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឯកជនមួយរូប ​បានសម្ដែងការ ព្រួយបារម្ភ និងការខ្វះទំនុកចិត្ដលើរដ្ឋាភិបាលថៃ ចំពោះការចាត់វិធានការ ត្រួតពិនិត្យទៅលើក្រុមពលករ ចំណាកស្រុកពីប្រទេសកូរ៉េខាងត្បូង ដែលបានវិលត្រលប់មកប្រទេសថៃវិញ។ អ្នកស្រីបានបន្ដទៀតថា ដោយសារតែមានការព្រួយបារម្ភ​ខ្លាំងយ៉ាងនេះ ទើបអ្នកស្រី សម្រេចចិត្ដដើរទិញអាហារស្បៀងជាច្រើន ដែលអាចស្ដុកទុកបាន ពី១ ខែទៅ២ខែ ហើយទំនិញខ្លះដែលគាត់ចង់ទិញ ក៏អស់ធ្នើរទៅទៀត។

អត្ថបទដោយ៖​Stince

ប្រភព៖ បាងកកផុស

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *