We TV Cambodia

អត្ថន័យនៃ«របាំ ជូនពរ»របស់ជនជាតិខ្មែរ

អត្ថន័យនៃ«របាំ ជូនពរ»របស់ជនជាតិខ្មែរ

ប្រជាជនស្ទើតែទាំងអស់ក្នុងពិភពលោក បានដឹងរួចមកហើយថា កម្ពុជាជាប្រទេសមួយដែលមានវប្បធម៌ អរិយធម៌ដ៏ចំណាស់ជាងគេនៅអាស៊ី បើនិយាយពីរបាំខ្មែរវិញ ចែងចេញជា៣ប្រភេទគឺ របាំក្បាច់បុរាណ ខ្មែររបាំប្រពៃណីខ្មែរ និងរបាំប្រជាប្រិយខ្មែរ។

របាំ គឺជាចង្វាក់មួយបែបដែលគេរាំតាមក្បាច់។ តែយើងលើកយកតែរបាំជូនពរ ដែលជារបាំប្រពៃណីខ្មែរ។​​ របាំប្រពៃណីខ្មែរ ជារបាំទាំងឡាយណាដែលស្ថិតជាប់នឹងពិធីប្រពៃណី ឬពិធីតំណត្រកូលដ៏យូរលង់មកហើយរបស់ជនជាតិខ្មែរ ឬក៏ជនជាតិដទៃទៀតទាំងអស់ ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។ របាំនេះមានចំនួន៤០ ប្រភេទដែលមានដូចជា របាំត្រុដិ របាំក្ងោកប៉ៃលិន របាំជូនពរ របាំបេះក្រវាញ ជាដើម។

របាំជូនពរសម្តែងដើម្បីជូនពរដល់គណៈអធិបតី និងភ្ញៀវកិត្តិយសដែលបានអញ្ជើញ​ចូល​រួម​ក្នុង​ពិធីបដិសណ្ឋារកិច្ច ឬទស្សនកិច្ចឱ្យទទួលបាននូវសេរី សួស្តី ជ័យមង្គល វិបុលសុខគ្រប់ៗប្រការ។​ ជាធម្មតាមុនអង្គពិធីទាំងមូលចាប់ផ្តើម គេតែង​សម្តែងរបាំនេះមុនគេ។

ប្រែសម្រួលដោយ៖​​ ពិសី

Related Articles