ដោយៈ ទិន សុខាវុធ
វាជារឿងមួយគួរអោយភ្ញាក់ផ្អើលជាទីបំផុត ដែលសណ្ឋាគារផ្កាយ ៥ The Great Duke Phnom Penh ដែលជាអតីតសណ្ឋាគារ Inter-Continental Hotel បានប្រកាសបិទទ្វារចាប់ពិថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ តទៅ ដោយបញ្ហាសេដ្ឋកិច្ច។
យោងតាមសេចក្តីជូនដំណឹងរបស់សណ្ឋាគារ ចាប់ពីថ្ងៃទី ៣១ ទៅ បុគ្គលិកទាំងអស់នឹងមិនបាច់មកធ្វើការឡើយ។ ក៏ប៉ុន្តែ សណ្ឋាគារបានសន្យាថានឹងដោះស្រាយរាល់បញ្ហាផ្សេងៗទាក់ទងនឹងអត្ថប្រយោជន៍របស់បុគ្គលិកទាំងអស់។
មួយវិញទៀត សណ្ឋគារក៏បានចាត់តាំងការិយាល័យមេធាវី HBS អោយរ៉ាប់រងដោះស្រាយនូវរាល់បញ្ហាទាំងឡាយ ទាក់ទងនឹងការបិទសណ្ឋាគារ និងផលប្រយោជន៍របស់បុគ្គលិកសណ្ឋាគារទាំងអស់ផងដែរ៕