ដោយ៖ពេជ្រ
បើតាមទិន្នន័យរបស់ក្រសួងពាណិជ្ជកម្មបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅក្នុងខែកុម្ភៈបានកើនឡើង ០,៧៤% ពីមួយឆ្នាំមុនដែលធ្លាក់ចុះពីខែមុននិងទាបជាងការរំពឹងទុក។
ការស្ទង់មតិរបស់រ៉យទ័របានព្យាករណ៍ថាសន្ទស្សន៍សំខាន់របស់ CPI នឹងកើនឡើង ០,៧៧% ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងខែកុម្ភៈបន្ទាប់ពីការកើនឡើង ១,០៥% នៅក្នុងខែមករា។
សូមបញ្ជាក់ដែរថា នៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០១៩ ធនាគារកណ្តាលបានកាត់បន្ថយអត្រាការប្រាក់គោលនយោបាយរបស់ខ្លួនជាលើកទី ២ ក្នុងរយៈពេល ៣ ខែគិតត្រឹម ២៥ ចំណុចគោលដល់កំរិតទាបគឺ ១,២៥% ៕