We TV Cambodia

អចលនវត្ថុមួយប្រភេទ ដែលមានសក្ដានុពលខ្ពស់ និងចំណេញច្រើន

អចលនវត្ថុមួយប្រភេទ ដែលមានសក្ដានុពលខ្ពស់ និងចំណេញច្រើន

វិស័យអចលនទ្រព្យនៅកម្ពុជាមានកំណើនរយៈពេលប៉ុន្មានឆ្នាំមកហើយ ប៉ុន្តែដោយសារកូវីដ១៩ សកម្មភាពហាក់ថមថយបន្ដិច ទោះយ៉ាងណាវាមិនបានឈានដល់ស្ថានភាពអវិជ្ជមាននោះទេ ពោលគឺនៅមានភាពល្អប្រសើរនៅឡើយ។

វិស័យដីធ្លីនៅកម្ពុជា

អ្នកជំនាញអចលនទ្រព្យមួយរូបបានឲ្យដឹងថា អចលនទ្រព្យមួយប្រភេទ ដែលមានការពេញនិយក និងទទួលបានការចំណេញច្រើនក្នុងការជួញដូរនោះគឺ វិស័យដីធ្លី ព្រោះបច្ចុប្បន្នការអភិវឌ្ឍន៍បន្តរីករាលដាលគ្រប់ទិសទី ហើយតំបន់ទេសចរណ៍កែច្នៃក៏ចេះតែកើនឡើង ដែលធ្វើឲ្យតម្រូវការដីធ្លីនៅតែកើនឡើងជាបន្តបន្ទាប់។

មួយវិញទៀត វិស័យដីធ្លីមានការទិញលក់ល្អជាងផ្ទះ និងខុនដូ ដោយប្រជាពលរដ្ឋកម្ពុជានិយមទិញដីទុកលក់យកចំណេញ ហើយតម្លៃគឺមិនងាយធ្លាក់ចុះនោះ ទោះបីមានវិបត្តិកូវីដ១៩ គ្មានក៏ដោយ ក៏តម្លៃដូនៅតែឡើងជាបន្តបន្ទាប់។ មិនតែប៉ុណ្ណោះ បើតំបន់ដែលមានវិនិយោគចិនទៅដល់ទៀតនោះ តម្លៃដីគឺកើនឡើងទ្វេដងតែម្ដង ដោយសារតែការវិនិយោគរបស់វិនិយោគិនចិន សុទ្ធតែជាគម្រោងធំ ដូច្នេះហើយគេត្រូវការទិញយកឲ្យបានលឿន មិនសូវចរចាយូរពេកនោះទេ។

វិស័យដីធ្លីនៅកម្ពុជា

សូមជម្រាបថា តម្លៃដីធ្លីនៅកម្ពុជា ចាប់ផ្ដើមមានសន្ទុះបន្តិចម្ដងៗអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ ហើយបន្ទាប់ពីមានវត្តមានវិនិយោគិនចិនរួចមក តម្លៃដីបានហក់ឡើងទ្វេដង ដោយតម្លៃដីនៅតាមបណ្ដាខេត្តមួយចំនួនដូចជា ខេត្តព្រសីហនុ និងខេត្តកំពតជាដើម បានឡើងថ្លៃស្ទើរស្មើនឹងតម្លៃដីធ្លីនៅក្នុងទីក្រុងភ្នំពេញទៅហើយ។

អត្ថបទដោយ៖ Nevin

Related Articles