We TV Cambodia

អង្គការ JICA នឹងចាប់ផ្ដើមដំណើរការគម្រោងចំនួន៣ ផ្ដោតលើវិស័យកសិកម្មនៅកម្ពុជាក្នុងខែតុលានេះ

អង្គការ JICA នឹងចាប់ផ្ដើមដំណើរការគម្រោងចំនួន៣ ផ្ដោតលើវិស័យកសិកម្មនៅកម្ពុជាក្នុងខែតុលានេះ

ទីភ្នាក់ងារសហប្រតិបត្តិបត្តិការអន្ដរជាតិជប៉ុន ហៅកាត់ JICA នឹងចាប់ផ្ដើមដំណើរការគម្រោងចំនួន៣ ដែលផ្ដោតលើវិស័យកសិកម្មនៅកម្ពុជានៅ ខែតុលា ឆ្នាំ២០២០នេះ។

លោកស្រី MIYAHARA Ai អនុប្រធានអង្គការ (JICA) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា JICA នឹងចាប់ផ្ដើមដំណើរការគម្រោងចំនួន៣ នៅកម្ពុជាទាក់ទងនឹងការផលិតពូជស្រូវ ការប្រើប្រាស់ និងការ គ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត និងការការពារ និងអភិរក្សបរិស្ថាន ដែលនឹងអនុវត្ដន៍ នៅ ខែតុលា ឆ្នាំ២០២០នេះ។

លោកស្រីបន្តថា លទ្ធផលបឋមនៃការអនុវត្តគម្រោងចំនួន៣ គឺទី១ គម្រោងស្តីពី «ការផលិតពូជស្រូវ», គម្រោងទី២ «ការប្រើប្រាស់និងការគ្រប់គ្រងថ្នាំសម្លាប់សត្វល្អិត» និងគម្រោងទី៣ «ការការពារ និងអភិរក្សបរិស្ថាន»។

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្ដីក្រសួងកសិកម្ម  បានគាំទ្រលើការអនុវត្តគម្រោងទាំង៣ របស់អង្គការ JICA ព្រោះនឹងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យកសិកម្មក្នុងពេលអនាគតយ៉ាងខ្លី ជាពិសេសចូលរួមអនុវត្តន៍គោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

សូមជម្រាបថា គម្រោងរបស់អង្គការ JICA នេះ នឹងផ្ដោតទៅលើវិស័យកសិកម្មដែលរួមមាន ការជួយរៀបចំប្រព័ន្ធព័ត៌មាន និងយុទ្ធសាស្រ្តទីផ្សារ, ការបង្កើនការងារផ្សព្វផ្សាយបច្ចេកទេសដល់អ្នកផលិត ឬសហគមន៍បច្ចេកទេសក្រោយពេលប្រមូលផល, ការគ្រប់គ្រងគុណភាពលើប្រព័ន្ធខ្សែច្រវាក់តម្លៃបន្ថែម, ប្រព័ន្ធទីផ្សារបោះ ឬលក់ដុំ និងជាពិសេសសមត្ថភាពមន្ទីរពិសោធន៍ មន្ទីរពិសោធន៍គុណភាព និងសុវត្ថិភាពបន្លែផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles