We TV Cambodia

អង្គការសហប្រជាជាតិ៖ កុមារ ៤៦៣លាននាក់នៅទូទាំងពិភព គ្មានលទ្ធភាពរៀនតាមអនឡាញ

អង្គការសហប្រជាជាតិ៖ កុមារ ៤៦៣លាននាក់នៅទូទាំងពិភព គ្មានលទ្ធភាពរៀនតាមអនឡាញ
សិស្សានុសិស្សនៅតំបន់អាហ្វ្រិក (ប្រភព៖ internet)

យោងតាមការសិក្សារបស់អង្គការសហប្រជាជាតិកាលពីពេលថ្មីៗនេះ បានបង្ហាញថា ដោយសារតែការបិទសាលារៀនដើម្បីទប់ស្កាត់កាឆ្លងរីករាលដាលជំងឺកូវីដ១៩ បានធ្វើឲ្យកុមារជាច្រើននៅទូទាំងពិពលោកបានរងផលប៉ះពាល់ទៅលើការសិក្សារៀនសូត្រ។

ការសិក្សារបស់សិស្សក្នុងប្រទេសមួយចំនួនក្នុងកំឡុងពេលកូវីដ១៩ (ប្រភព៖ internet)

បើតាមររបាយការរបស់  UNICEF បានឲ្យដឹងថា កុមារដែលមានជីវភាពក្រីគ្រ គឺជាអ្នកដែលរងផលប៉ះពាល់ខ្លាំងជាងពីការបិទសាលារៀន ដើម្បីទប់ស្កាត់កូវីដ១៩ ហើយនៅទូទាំងពិភពលោកមានកុមាររហូតដល់ ៤៦៣លាននាក់ដែលគ្មានលត្ធភាពគ្រប់គ្រាន់ក្នុងការសិក្សាតាមប្រព័ន្ធអនឡាញ។

ការសិក្សារបស់សិស្សនៅកម្ពុជា (ប្រភព៖ UNICEF)

របាយការណ៍ដដែលនេះបានបញ្ជាក់ទៀតថា កុមារប្រមាណ ១,៥ពាន់លាននាក់នៅទូទាំងពិភពលោកបានខកខាកក្នុងការទៅសិក្សាដោយផ្ទាល់នៅសាលារៀន។ ចំនួននេះគិតទាំងអ្នកដែលមានលទ្ធភាពគ្រប់គ្រាន់ និងអ្នកដែលគ្មានលទ្ធភាពគ្រប់គ្រាន់ក្នុងការសិក្សាតាមអនឡាញ។

ការបង្រៀនជំនាញកុំព្យូទ័ររបស់សិស្សក្នុងតំបន់អាហ្វ្រិក (ប្រភព៖ internet)

សូមជម្រាបផងដែរថា កុមារកម្ពុជាក៏បានជួបនូវបញ្ហានេះដូចគ្នាដែរ ដោយសារតែកម្ពុជា ជាប្រទេសកម្ពុជាកំពុងអភិវឌ្ឍន៍ ហើយចំណេះដឹងផ្នែកបច្ចេកវិទ្យារបស់កុមារកម្ពុជាក៏នៅមានកម្រិតផងដែរ។

អត្ថបទដោយ៖ Nevin

Related Articles