We TV Cambodia

អង្ករកម្ពុជានឹងមានឱកាសចេញទៅក្រៅប្រទេសកាន់តែច្រើន ខណៈ CRF កំពុងស្វែងរកដៃគូ

អង្ករកម្ពុជានឹងមានឱកាសចេញទៅក្រៅប្រទេសកាន់តែច្រើន ខណៈ CRF កំពុងស្វែងរកដៃគូ
អង្ករកម្ពុជា (ប្រភព៖ CRF)

អង្ករកម្ពុជានឹងមានឱកាសកាន់តែច្រើនក្នុងការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ខណៈសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) កំពុងស្វែងរកដៃគូបន្ថែមទៀតសម្រាប់វិស័យស្រូវអង្កររបស់កម្ពុជាតាមរយៈការចុះ​អនុស្សារណៈ​យោគយល់​ជាមួយ​ធនាគារ​ចិន (LTD) ។

​លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បានឲ្យដឹងថា អនុស្សារណៈនេះនឹងបង្កើនឱកាសកាន់តែច្រើនក្នុងពាណិជ្ជកម្មសកល និងការពង្រីកអាជីវកម្មកាន់តែធំជាងមុន។ មិនតែប៉ុណ្ណោះ វាក៏ជួយឲ្យដៃគូ និងសមាជិកទាំងអស់រីកចម្រើនរៀងខ្លួនផងដែរ។

អង្ករកម្ពុជា (ប្រភព៖ CRF)

លើសពីនេះទៅទៀត ប្រទេសចិនជាទីផ្សារនាំមុខគេក្នុងការនាំចេញអង្កររបស់កម្ពុជា ដែលក្នុងរយៈពេល ៨ខែក្នុងឆ្នាំ២០២០នេះ កម្ពុជានាំចេញអង្ករទៅចិនបានប្រមាណ ១៥៩,២៥៣តោន និងបន្ទាប់មក​គឺ ​ប្រទេស​បារាំង​ដែលមាន​ចំនួន ៥៦,៩៦៤តោន។

លើសពីនេះទៅទៀត ​ចាប់ពី​ថ្ងៃទី៥-១០ ខែវិច្ឆិកាខាងមុននេះ ពិព័រណ៍​នាំចូល​ចិន​អន្តរជាតិ (CIIE) លើក​ទី៣ នឹងត្រូវ​ធ្វើឡើងនៅ​ទីក្រុង​សៀង​ហៃ ប្រទេស​ចិន​ ហើយសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា (CRF) រំពឹង​យ៉ាង​មុតមាំ​ថា​នឹងចូលរួម​យ៉ាងសកម្ម​នៅក្នុង​ព្រឹត្តិការណ៍​នេះ ក៏ដូចជា​ដើម្បី​លើកកម្ពស់​ម៉ាក​អង្ករ​របស់​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​។

អង្ករកម្ពុជា (ប្រភព៖ CRF)

សូមជម្រាបថា យោងតាម​របាយការណ៍របស់ក្រសួងកសិកម្ម បានបង្ហាញថា ការនាំចេញ​អង្ករ​របស់​​ប្រទេស​កម្ពុជាក្នុងរយៈពេល ៨ខែ ឆ្នាំ២០២០នេះ មានការកើនឡើង ៣១,០៥% ស្មើនឹង ៤៤៨,២០៣តោន។

អត្ថបទដោយ៖ Nevin

Related Articles