We TV Cambodia

អង្ករកម្ពុជានាំចេញទៅកាន់ទីផ្សារអូស្រ្តាលី មានការកើនឡើងជាង៥០%

អង្ករកម្ពុជានាំចេញទៅកាន់ទីផ្សារអូស្រ្តាលី មានការកើនឡើងជាង៥០%

រយៈពេល ១០ខែ ក្នុងឆ្នាំ២០២០ កម្ពុជានាំចេញអង្ករទៅកាន់ប្រទេសអូស្រ្តាលីមានការកើនឡើងប្រមាណជាង៥០% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩។ នេះបើយោងតាមការប្រកាសរបស់សហព័ន្ធស្រូវអង្ករកម្ពុជា។

ក្នុងឱកាសអញ្ជើញទស្សនកិច្ចរោងម៉ាស៊ីនកិនស្រូវរបស់ក្រុមហ៊ុនអេមរុរ៉ាយស៍ ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា រវាងឯកឧត្តម Pablo Kang ឯកអគ្គរាជទូតអូស្រ្តាលីប្រចាំនៅកម្ពុជា ជាមួយលោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោកឧកញ៉ាបានឲ្យដឹងថា កម្ពុជានឹងពង្រីកការនាំចេញអង្ករទៅកាន់ទីផ្សារក្រៅប្រទេស ពិសេសគឹអូស្រ្តាលី។

លោកប្រធានសហព័ន្ធ បន្តទៀតថា ក្នុងរយៈពេល ១០ខែក្នុងឆ្នាំ២០២០នេះ កម្ពុជាបាននាំអង្ករចេញទៅកាន់ប្រទេសអូស្រ្តាលីប្រមាណ  ២៥ç៩៩៤តោន កើនឡើង៥៣% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ ដែលមានបរិមាណត្រឹមតែ ១៧,០២៣តោនប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ អូស្ត្រាលីនៅតែជាទីផ្សារនាំចេញអង្ករតូចនៅឡើយសម្រាប់កម្ពុជា ដោយប្រទេសដែលជាដៃគូនាំចេញអង្ករធំៗរបស់កម្ពុជារួមមាន ប្រទេសចិន, អឺរ៉ុប និងអាស៊ានជាដើម។

អត្ថបទដោយ៖ Nevin

Related Articles