នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson បានប្រកាសពីការរឹតបន្តឹងបន្ថែមទៀត ចំពោះវីរុសកូវិដ១៩ ដែលរឹតបន្តឹងច្បាប់ជុំវិញការជួបជុំគ្នាក្នុងឱកាសថ្ងៃឈប់សម្រាកនៃពិធីបុណ្យណូអែល នៅប្រទេសអង់គ្លេស។
យ៉ាងណាមិញ ក្ដីសង្ឃឹមរបស់ប្រជាជនអង់គ្លេសរាប់លាននាក់ ដែលការរឹតត្បិតនៃជំងឺកូវីដ-១៩ត្រូវបានកាត់បន្ថយនៅថ្ងៃបុណ្យណូអែល បានក្លាយជាអសារបង់នៅថ្ងៃសៅរ៍ បន្ទាប់ពីក្រុមអ្នកវិទ្យាសាស្ត្របានព្រមានថា វីរុសបំលែងពូជថ្មីកំពុងតែរីករាលដាលលឿនជាងវីរុសកាលពីមុន។
គួរជម្រាបផងដែថា ចក្រភពអង់គ្លេសមានអត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ខ្ពស់បំផុតនៅអឺរ៉ុប ដែលមានអ្នកស្លាប់ចំនួនជាង៦៧,០០០នាក់ និងករណីឆ្លងជាង២លាននាក់។
អត្ថបទដោយ៖ ពីសី
