We TV Cambodia

អគ្គស្នងការនគរបាលជាតិចេញសេចក្ដីប្រកាសពីសណ្ដាប់ធ្នាប់ សន្តិសុខ ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ

អគ្គស្នងការនគរបាលជាតិចេញសេចក្ដីប្រកាសពីសណ្ដាប់ធ្នាប់ សន្តិសុខ ក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ

ដោយ៖ពេជ្រ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្ដីណែនាំស្ដីពីវិធានការការធានា ស្ថិរភាពសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។

ក្នុងគោលបំណងដើម្បីធានាបានសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនប្រជាពលរដ្ឋទាំងអស់ អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដល់នាយកដ្ឋាន-អង្គភាពជំនាញ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបានរាជធានីខេត្តទាំងអស់ ត្រូវកសាងផែនការការពារសន្តិសុខ សណ្ដាប់ធ្នាប់និងសុវត្ថិភាពសង្គម តាមជំនាញនិងភូមិសាស្រ្តរៀងៗខ្លួន ក្នុងឱកាសបុណ្យចូលឆ្នាំដែលប្រព្រឹត្តនៅថ្ងៃ ១៣ ដល់១៦ មេសា ឆ្នាំ ២០២០ ខាងមុខនេះ។

ក្នុងសេចក្ដីប្រកាសបានឲ្យដឹងថា វិធានការនេះគឺផ្ដោតលើការក្ដាបសភាពការណ៍សន្តិសុខ សណ្ដាប់ធ្នាប់ទាំងមូល។ ជាមួយគ្នានេះដែរ គឺអប់រំពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នអំពីគ្រោះមហន្តរាយនានា និងត្រៀមលក្ខណៈអន្តរាគមន៍ និងមធ្យោបាយ សម្ភារសំដៅរួមចំណែកក្នុងការអនុវត្តសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាល ស្ថាប័នជំនាញពាក់ព័ន្ធ និងគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។
ក្រៅពីនេះនៅមានចំណាត់ការសំខាន់ៗជាច្រើនទៀត ដើម្បីធានាបានសណ្ដាប់ធ្នាប់ និងសន្តិសុខទូទាំងប្រទេស៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *