យោងតាមការចុះផ្សាយរបស់សារពត៌មាន BBC បានឲ្យដឹងថា អគ្គរាជទូតអង់គ្លេសប្រចាំប្រទេសហុងគ្រីលោក Steven Dick បានទទួលមរណភាពកាលពីថ្ងៃអង្គារ ដោយសារឆ្លងជម្ងឺ COVID-19 ក្នុងអាយុត្រឹមតែ ៣៧ឆ្នាំប៉ុណ្ណោះ។
គូសបញ្ជាក់ផងដែរថា គិតត្រឹមម៉ោង ៦ល្ងាច ថ្ងៃទី២៦ ខែមីនានេះ ចក្រភពអង់គ្លេសមានចំនួនអ្នកឆ្លង COVID-19 ចំនួន ៩,៥២៩ករណីហើយ ក្នុងនោះអ្នកស្លាប់បានកើនដល់ ៤៦៥នាក់។ មិនតែប៉ុណ្ណោះ កាលពីប៉ុន្មានថ្ងៃមុននេះ រដ្ឋាភិបាលចក្រភពអង់គ្លេសក៏បានសម្រេចបិទប្រទេសទាំងស្រុងចំនួន ៣សប្តាហ៍ផងដែរ។
ប្រែសម្រួលដោយ៖ Nevin
ប្រភព៖ BBC