We TV Cambodia

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសឲ្យម្ចាស់អចលនទ្រព្យទាំងអស់បង់ពន្ធឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ

អគ្គនាយកដ្ឋានពន្ធដារ ប្រកាសឲ្យម្ចាស់អចលនទ្រព្យទាំងអស់បង់ពន្ធឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០នេះ
អគ្គនាយកដ្ឋានពន្ធដារ (ប្រភព៖ Google)

នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានពន្ធដារបានប្រកាសឲ្យម្ចាស់អចលនទ្រព្យទាំងអស់បង់ពន្ធឲ្យបានមុនថ្ងៃទី៣០ ខែកញ្ញានេះ ដោយសារតែអគ្គនាយដ្ឋានសង្កេតឃើញថា  ម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជម្រុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២០នេះ បានអស់លទ្ធភាពប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឲ្យមានបាតុភាពអសកម្មភាពដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារសូមក្រើនរំលឹកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរាន់អញ្ជើញមកប្រកាសពន្ធឲ្យបានទាន់ពេលវេលា។

អគ្គនាយកដ្ឋានក៏បានបញ្ជាក់ដែរថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាសពន្ធទាន់ពេលវេលាកំណត់ខាងលើ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។

សេចក្ដីជូនពត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ (ប្រភព៖ Google)

អត្ថបទដោយ៖ Nevin

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *