We TV Cambodia

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៖ ម្ចាស់យានយន្តដែលគេចពន្ធ ត្រូវចូលខ្លួនមកបង់ពន្ធអាករក្នុងរយៈពេល ៦០ថ្ងៃ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៖ ម្ចាស់យានយន្តដែលគេចពន្ធ ត្រូវចូលខ្លួនមកបង់ពន្ធអាករក្នុងរយៈពេល ៦០ថ្ងៃ
អគ្គនាយកដ្ឋានគយ រំលឹកឲ្យម្ចាស់យានយន្តដែលគេចពន្ធ ត្រូវចូលខ្លួនមកបង់ពន្ធអាករ

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញគេចពន្ធ ដែលត្រូវបានបង្ក្រាប ត្រូវចូលខ្លួនមកបង់ពន្ធអាករ និងប្រាក់ពិន័យក្នុងរយៈពេល ៦០ថ្ងៃចាប់ពីថ្ងៃជូនដំណឹងតទៅ។

រថយន្តទំនើបៗដែលបានគេចពន្ធ (ប្រភព៖ ក្រសួងសាធារណការ)

អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ក៏បានបញ្ជាក់ទៀតថា សេចក្ដីជូនដំណឹងនេះ ជាការំលឹក និងជាសេចក្ដីជូនដំណឹងលើកចុងក្រោយដល់ម្ចាស់យានយន្ត និងម្ចាស់ទំនិញទាំងនោះ ដោយសារម្ចាស់មួយចំនួននៅស្ទាក់ស្ទើរពុំទាន់បានចូលមកបំពេញកាតព្វកិច្ចនៅឡើយនោះទេ។

សេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ (ប្រភព៖ info.gov)

ក្នុងករណីម្ចាស់យានយន្ត និងម្ចាស់ទំនិញខកខានមិនបានចូលមកបំពេញកាតព្វកិច្ច យានយន្ត និងទំនិញនោះ នឹងត្រូវចាត់ទុកជាទំនិញគ្មានការទាមទារ ហើយអគ្គនាយកដ្ឋានគយ និងរដ្ឋាករនឹងប្រកាសដាក់លក់ដោយដេញថ្លៃជាសាថារណៈ ដើម្បីប្រមូលចំណូលចូលថវិការជាតិ។

អត្ថបទដោយ៖ Nevin

Related Articles