Posted by DEVOpenBlogger on Sunday, 5 January 2020
ដោយៈ ទិន សុខាវុធ
អគារជន្ទល់មេឃ The Peak គ្រោងនឹងត្រូវសង់ហើយ នៅខែ មិថុនាឬខែ ធ្នូ ក្នុងឆ្នាំ ២០២០ នេះ ទោះបីជាក្រុមហ៊ុនទទួលម៉ៅការសាងសង់អគារនេះ ត្រូវបានដូរថ្មីយ៉ាងណាក៏ដោយ។
យោងតាមគេហទំហទំព័ររបស់អគារជន្ទល់មេឃ The Peak នេះ គឺក្រុមហ៊ុន Oxey Singapore និងក្រុមហ៊ុន Cambodia Worldbridge ដែលបានដាក់ទុនរួមគ្នាវិនិយោគក្នុងការសង់អគារនេះ។ មួយវិញទៀត គំរោងនេះគឺជាគំរោងវិនិយោគទី ២ បន្ទាប់ពីគំរោងវិនិយោគសំណង់គេហដ្ឋាន The Bridge របស់សហក្រុមហ៊ុនទាំងពីរ។
នៅពេលសង់រួច នៅក្នុងអគារជន្ទល់មេឃ The Peak នឹងមានខុនដូយូនីតដ៏ប្រណីត សំរាប់អ្នកមានចំណូលខ្ពស់ និងផ្សារទំនើបដ៏ទាន់សម័យ ដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុនផ្សារទំទំើប Singapore’s Leading Mall Operator CapitaLand ដែលជាក្រុមហ៊ុនមកពីប្រទេសសង្ហបុរី ដ៏មានបទពិសោធន៍ខ្ពស់ក្នុងវិស័យនេះ។
យ៉ាងណាម៉ិញ នៅក្នុងអគារនេះ ក៏នឹងមានផងដែរនូវសាខាសណ្ឋាគារលំដាប់ផ្កាយ ៥ Shangri-La Hotels ដ៏ល្បីឈ្មោះទូទាំងពិភពលោក ដែលនឹងអាចទាក់ទាញភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីទាំងអស់ អោយមកស្នាក់នៅនិងចំណាយប្រាក់នៅក្នុងប្រទេសកម្ពុជា។
លើសពីនេះទៀត អគារជន្ទល់មេឃ The Peak ត្រូវបាននឹងកំពុងសង់ឡើងនៅជាប់នឹងដងទន្លេមេគង្គ ទល់មុខកោះពេជ្យដ៏ល្បីល្បាញ ស្ថិក្នុងទីក្រុងភ្នំពេញ ដែលជាទីកន្លែងដ៏មានប្រជាប្រិយភាព៕
