ភ្នំពេញ៖ សេចក្ដីប្រកាសថ្មីៗអំពីឱសាន្ដវាទផ្សារឃ្លាំងរំសេវ ត្រូវបានសម្រេចនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២០។ ទន្ទឹមគ្នានោះដែរ គម្រោងថ្មីរបស់ មជ្ឈមណ្ឌលពាណិជ្ជកម្ម B2B Centre ក៏បានប្រកាសខ្លួន បើកទ្វារ រង់ចាំទទួលរាល់អាជីវករ ដែលនឹងចាកចេញពីទីនោះផងដែរ។
មជ្ឈមណ្ឌលពាណិជ្ជកម្ម B2B Centre មានទីតាំងនៅតាមបណ្ដាយផ្លូវ ហាណូយ ចំងាយប្រមាណជា ១គីឡូម៉ែត្រ ពីផ្សារទំនើប អ៊ីអនទី២ ខណ្ឌសែនសុខ ជាមួយនឹងផ្ទៃដីសរុបជិតពីរ ហិចតា។ B2B Center មានផ្ទៃអាគារទាំងអស់រួមបញ្ចូលគ្នាចំរុះទៅដោយ ផ្សារសហគមន៍, មជ្ឈមណ្ឌលពិព័រណ៍ និងកម្មវិធីផ្សេងៗ, អាហារដ្ឋាន (Street Food), ផ្សាររាត្រី, សួនកុមារ, ការិយាល័យ, ព្រមទាំង មជ្ឈមណ្ឌល គ្រឿងបរិក្ខារអេឡិចត្រូនិច។ ជាមួយមជ្ឈមណ្ឌលគ្រឿងបរិក្ខារអេឡិចត្រូនិច មិនត្រឹមតែប៉ុណ្ណោះ B2B Centre ផ្ដល់នូវទីតាំងដល់អាជីវករនូវស្តង់ផលិតផលខ្នាតតូចទំហំ ៣ម៉ែត្រ គុណនឹង ៣ម៉ែត្រ ដែលបំពាក់ទៅដោយម៉ាស៊ីនត្រជាក់ អំពូលភ្លើង ប្រភពអគ្គិសនីរួចជាស្រេច ។
លោក ព្រឿង វិបុល ជាប្រធានផ្នែកជួល និងទីផ្សារប្រចាំ B2B Center បានលើកឡើងថា នេះជាឱកាសសំរាប់អាជីវករ ដើម្បីប្រែក្លាយមុខមាត់អាជីវកម្មរបស់ខ្លួនពីអាជីវកម្មបែបបុរាណឲ្យទៅទៅជាអាជីវកម្មបែបស្តង់ដារ ស្របទៅនឹងការវិវឌ្ឍន៍ និងបរិបទនៃសង្គមបច្ចុប្បន្នក្នុងការបំលែងខ្លួនទៅតាមតំរូវការពិតប្រាកដនាពេលអនាគត។ ជាពិសេសអាជីវករទាំងអស់នឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើន ដូចជា៖ ការជួយប្រឹក្សាយោបល់ទីផ្សារ ការផ្សព្វផ្សាយ និងការជំរុញការលក់តាមរយៈ Platform e-commerce របស់ក្រុមហ៊ុន រ៉ិច មី (Riich Me) ដែលជាក្រុមហ៊ុនជំនាញផ្នែកអាជីវកម្ម និងលក់អនទ្បាញពីប្រទេសសឹង្ហបូរី និងជាដៃគូអាជីវកម្មរបស់ B2B Center ។
អត្ថបទដោយ៖ Stince
ប្រភព៖ ក្នុងស្រុក
