We TV Cambodia

អគារពាណិជ្ជកម្មជប៉ុនតម្លៃ ៦០លានដុល្លារ កំពុងជួយទាក់ទាញវិនិយោគជប៉ុនកាន់តែច្រើនមកកម្ពុជា

អគារពាណិជ្ជកម្មជប៉ុនតម្លៃ ៦០លានដុល្លារ កំពុងជួយទាក់ទាញវិនិយោគជប៉ុនកាន់តែច្រើនមកកម្ពុជា

អគារពាណិជ្ជកម្មដ៏ខ្ពស់របស់ធនាគារ Maruhan នៅកម្ពុជា ដែលមានកម្ពស់ ២២ជាន់ និងចំណាយទឹកប្រាក់ប្រមាណ ៦០លានដុល្លារ កំពុងដើរតួរយ៉ាងសំខាន់ក្នុងការជួយទាក់ទាញវិនិយោគិនជប៉ុនឲ្យមកវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង។

កាលពីឆ្នាំ២០១៧ ធនាគារ Maruhan របស់ជប៉ុន បានទិញយកគ្រឹះស្ថានមីក្រូហិរញ្ញស្ថាបនានៅកម្ពុជា និងបានប្តូរពីមីក្រូហិរញ្ញវត្ថុ ទៅជាធនាគារស្ថាបនាវិញ ដោយបានបញ្ជូលអ្នកបច្ចេកទេស និងអ្នកគ្រប់គ្រងមកពីប្រទេសជប៉ុន និងកម្ពុជាផងដែរ។

លោក ហា ថាងវ៉ូ អគ្គនាយកធនាគារ Maruhan បានប្រាប់ឲ្យដឹងថា ក្រុមហ៊ុនជប៉ុននៅតែមានទំនុកចិត្ត មករកស៊ី និងបណ្ដាក់ទុននៅកម្ពុជា ព្រោះមានក្រុមហ៊ុនជាច្រើនបានរីកចម្រើនរួចទៅហើយក្នុងការមករកស៊ីនៅកម្ពុជា។ មិនតែប៉ុណ្ណោះ លោកបន្តថា គិតមកទល់ពេលនេះមានក្រុមហ៊ុនជប៉ុនមិនតិចជាង ២៥០ក្រុមហ៊ុនទេ ហើយដោយលោក​រំពឹងថា នៅថ្ងៃខាងមុខនឹងមានកាន់តែច្រើន​ថែមទៀត។

សូមជម្រាបថា អគារពាណិជ្ជកម្មរបស់ធនាគារ Maruhan នេះ មានទីតាំងស្ថិតនៅលើមហាវិថីនរោត្តម បានចាប់ផ្ដើមសាងសង់កាលពីឆ្នាំ២០១៨ ដែលគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ ហើយវានឹងក្លាយជាអគារពាណិជ្ជកម្មដ៏ខ្ពស់ជាងគេរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជា។

អត្ថបទដោយ៖ Nevin

Related Articles