
ដោយៈ ទិន សុខាវុធ
អគារពាណិជ្ជកម្មជន្ទល់មេឃ Royal One ត្រូវបានសម្ពោធបើកការសាងសង់ កាលពីថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ។
អគារពាណិជ្ជកម្មជន្ទល់មេឃ Royal One នឹងជាអគារភ្លោះមានកំពស់ ៦៨ ជាន់ ស្ថិតនៅក្រោមការវិនិយោគនៃក្រុមហ៊ុនរបស់លោកឧកញ៉ា គិត ម៉េង ដោយរួមសហការជាមួយនឹងក្រុមហ៊ុនមកពីប្រទេសចិន ក្រោមទុនវិនិយោគប្រមាណ ២៣០ លានដុល្លារ។ គំរោងនេះនឹងត្រូវសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៤,០៣៦ ម៉ែត្រការ៉េ និងប្រើប្រាស់រយៈពេលសាងសង់ចំនួន ៥ ឆ្នាំ។
អគារ Royal One នឹងផ្តល់ជូននូវសេវាកម្មចំរុះ មានដូចជា លំនៅដ្ឋានប្រភេទខុនដូ ផ្សារទំនើប សណ្ឋាគារ ក្លឹបកំសាន្ត ក្លឹបហាត់ប្រាណ ភោជនីយដ្ឋាន និង មជ្ឍមណ្ឌលកំសាន្តផ្សេងៗទៀត៕
