We TV Cambodia

អគារពាណិជ្ជកម្មកំពស់ ១៤ ជាន់ នៅសង្កាត់ជ្រោយចង្វារ នឹងត្រូវសង់រួចនៅឆ្នាំ ២០២១

អគារពាណិជ្ជកម្មកំពស់ ១៤ ជាន់ នៅសង្កាត់ជ្រោយចង្វារ នឹងត្រូវសង់រួចនៅឆ្នាំ ២០២១

ដោយៈ ទិន សុខាវុធ

អគារ​ពាណិជ្ជកម្ម​និង​ការិយាល័យ​សំរាប់​ជួល​​កំពស់​ ១៤ ជាន់​មួយ​ ស្ថិត​ក្នុង​ទីក្រុង​រណប​​ជ្រោយ​ចង្វារ​ នឹង​ត្រូវ​សង់​រួច​នៅ​ក្នុង​ឆ្នាំ ២០២១ ខាង​មុខ​នេះ​។

លោក គុយ ប៉ាន់ឆ័យ ស្ថាបនិក​និង​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Riellionaire ដែលជា​ម្ខាស់គំរោងសំណង់អគារ​​នេះ បាន​រ៉ាយរាប់ប្រាប់​អ្នកសារព័តមាន​ថា អគារ​​មួយ​នេះ​កំពុង​ត្រូវ​បាន​សាងសង់​​នៅ​លើ​ផ្ទៃ​ដី​ប្រមាណ​ជា​មួយ​ម៉ឺនមែត្រ​ការ៉េ ដែលនឹង​ជា​ការិយាល័យ​កំរឹត​​ A ហាង​លក់ទំនិញ និងផ្សារ​ទំនើប​ជាដើម​។

«កត្តា​ដែលយើង​សម្រេចបោះទុន​វិនិយោគ អគារ​ពាណិជ្ជ​កម្ម​មួយនេះ នៅ​តំបន់ជ្រោយចង្វារ​ ដោយសារតែយើងបានមើលឃើញថា អគារ​រដ្ឋបាល​របស់រដ្ឋជាច្រើន ក៏បានកំពុង​សាង​សង់​​នៅតំបន់នេះ ដូចជា​អគារ​ពន្ធដារ​​ថ្មី ផ្ទាល់តែម្ដង ។ ម្យ៉ាងទៀត​តំបន់ជ្រោយចង្វារ​នេះដែរ គឺជា​ទី​ក្រុង​​រណប​ថ្មី​មួយ​​ដែលនៅមិនឆ្ងាយពី​ចំណុចកណ្ដាលនៃរាជធានីភ្នំពេញ ហើយ​វា​ជា​តំបន់​ដែល​ពោរ​ពេញ​ទៅ​ដោយ​​សក្ដានុពល​​ ដោយជុំវិញ​តំបន់នេះ សុទ្ធតែជា​លំនៅឋាន និងជា​តំបន់​​អភិវឌ្ឍន៍លំនៅឋាន និង​ពា​ណិ​ជ្ជ​កម្ម​នៅពេលអនាគត»​ នេះ​ជាការ​លើក​ឡើង​របស់​លោក​នាយក​ប្រតិបត្តិ គុយ ប៉ាន់ឆ័យ ប្រាប់​អ្នក​សារព័ត៌មាន​។

ទាក់ទង​នឹង​រឿងនេះ លោក ច្រឹក សុខនឹម ប្រធាន​សមាគម​អ្នក​វាយ​តំលៃ និង​ភ្នាក់ងារ​អចលនទ្រព្យ​កម្ពុជា បាន​បញ្ចេញ​យោបល់​ថា នៅ​ពេល​អនាគត​ តំបន់ជ្រោយ​ចង្វារ​នឹង​ក្លាយ​ទៅ​ជា​តំបន់ពាណិជ្ជកម្ម​ដ៏​មាន​សក្តានុពល និងដ៏​មមាញឹកជាទីបំផុត​។

លោក ច្រឹក សុខ​នឹម បានបន្ថែម​ទៀត​ថា ​រាជ​រដ្ឋាភិបាល​បាន​និង​កំពុង​​​ដើរ​តួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការជួយ​អភិវឌ្ឍ​តំបន់​ជ្រោយ​ចង្វារអោយក្លាយ​ជា​តំបន់​ពាណិជ្ជកម្ម​ដ៏​មាន​សក្តានុពល​ ដោយ​ការសង់​អគារ​រដ្ឋបាល​ផ្សេង​ៗ​នៅ​ក្នុង​តំបន់​នេះ​។

មួយវិញទៀត វត្តមាន​ផ្លូវ​ជាតិ​លេខ ៦ នៅ​ក្នុង​តំបន់​ជ្រោយ​ចង្វារ​​ ក៏​ជា​ហេតុផល​មួយ​ដែល​ជួយ​លើក​ដំកើង​សក្តានុពល​នៃ​តំបន់នេះ​ផង​ដែរ​​៕

Related Articles