ដោយៈ ទិន សុខាវុធ
លោក វឿន ប៊ុនរេត វេជ្ជបណ្ឌិតម្នាក់ធ្វើការនៅមន្ទីរពេទ្យខេត្ត បាត់ដំបង បានអោយដឹងថា អគារថ្មីចំនួន ៣ ទៀត នៅក្នុងមន្ទីររបស់លោក នឹងត្រូវសាងសង់រួចនៅខែ មិនា ឆ្នាំ ២០២០ ខាងមុខនេះ។
យោងតាមលោកវេជ្ជបណ្ឌិត សំណង់នៃអគារថ្មីទាំង ៣ នោះ ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលា និងបើកការដ្ឋានសាងសង់ កាលពីខែ មិនា ឆ្នាំ ២០១៩ កន្លងទៅនេះ ក្រោមអធិបតីភាពលោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង និងលោក Hidehisa Horinouchi អតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា។
អគារទាំង ៣ នោះជាជំនួយឥតសំណងរបស់ប្រទេសជប៉ុន តាមរយៈស្ថាប័នអភិវឌ្ឍន៍អន្តរជាតិជប៉ុន ហៅកាត់ថា JICA ស្ថិតក្នុងតំលៃទឹកប្រាក់ប្រមាណជា $14.53 លានដុល្លារ៕