
ដោយៈ ទិន សុខាវុធ
អគារជន្ទល់មេឃថ្មីមួយទៀត ដែលមានប្រភេទជាខុនដូផ្កាយ
៥ នឹងត្រូវសង់ឡើងក្នុងសង្កាត់បឹងកេងកង ១ នៅពាក់កណ្តាលឆ្នាំ ២០២០ ។
អគារនេះនឹងមានឈ្មោះថា The Flora Suites ដែលនឹងមានកំពស់
៣៨ ជាន់ ស្ថិតនៅក្រោមការវិនិយោគរបស់ក្រុមហ៊ុនអចលនទ្រព្យ The Flora និងត្រូវបានបើកដាក់លក់ជាសាធារណ
កាលពីថ្ងៃ ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅ។
យោងតាមលោកឧកញ៉ា លីម កុកឡុង
នាយកប្រតិបត្តិនៃក្រុមហ៊ុន The Flora អគារនេះនឹងត្រូវការរយៈពេលប្រមាណពី
២ ទៅ ៣ ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់។ អគារនេះនឹងមានយូនីតសរុបទាំងអស់ចំនួន
១៩៨ យូនីត៕
