We TV Cambodia

អគារជន្ទល់មេឃ MESONG កំពស់ ៧១ ជាន់ ត្រូវសង់ហើយនៅឆ្នាំ ២០២២

រូបថតៈ សហការី

 
 

ដោយៈ ទិន សុខាវុធ

អគារ​ជន្ទល់​មេឃ​មួយ​ទៀត​​មាន​ឈ្មោះថា MESONG តំលៃ​រាប់រយ​លាន​ដុល្លារ ត្រូវបាន​​សម្ពោធ​បើកការសាងសង់​ជា​ផ្លូវការ នៅ​ក្នុង​តំបន់កោះពេជ្រ ​កាល​ពី​ថ្ងៃ​ទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩ កន្លងទៅនេះ​។

អគារ​ជន្ទល់មេឃ MESONG មាន​កំពស់ ៧១ ជាន់ ស្មើ​នឹង​ ២៥២ ម៉ែត្រ ត្រូវ​បានវិនិយោគ​ដោយ​ក្រុមហ៊ុន WONDER​ DEVELOPMENT មាន​មូលដ្ឋាននៅ​ទីក្រុង​ ហុង កុង ។

MESSONG ជា​អគារ​លំនៅដ្ឋានចំរុះ ដែលនៅ​ក្នុង​នោះ​នឹង​មានផ្សារ​ទំនើប ភោជនីយដ្ឋាន និងលំនៅដ្ឋាន​សហកម្មសិទ្ធ​ចំនួន ១២៧០ យូនីត​។

ក្រុមហ៊ុន WONDER DEVELOPMENT គឺ​ជា​ក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​​នៃ​ក្រុមហ៊ុន ​ WONDER​ CAPITAL​ GROUP ដែលប្រមូល​ផ្តុំដោយ​អ្នក​ជំនាញ​វិជ្ជាជីវៈ មក​ពី​ក្រុង ហុង កុង ។ ក្រុមហ៊ុននេះ​កាន់កាប់​អាជ្ញាប័ណ្ណគ្រប់គ្រង​ទ្រព្យ​សកម្មប្រភេទ ៩ ដែល​ផ្តល់​ដោយ​គណកម្មការ​មូលប័ត្រ និងអនាគតនៃ​ទីក្រុង ហុង កុង ៕

Related Articles