We TV Cambodia

អគារកម្ពស់ ៤៨ជាន់ តម្លៃ ១៦០លានដុល្លារកំពុងឈរបង្អួតសម្រស់ក្នុងទឹកដីកោះពេជ្រ

អគារកម្ពស់ ៤៨ជាន់ តម្លៃ ១៦០លានដុល្លារកំពុងឈរបង្អួតសម្រស់ក្នុងទឹកដីកោះពេជ្រ

អគារ Morgan Tower ដែលមានកម្ពស់ ៤៨ជាន់ និងចំណាយទុនវិនិយោគប្រមាណ ១៦០លានដុល្លារ បាននឹងកំពុងឈរបង្អួតសម្រស់យ៉ាងអស្ចារ្យលើទឹកដីទីក្រុងកោះពេជ្រ បន្ទាប់ពីបញ្ចប់ការសាងសង់កាលពីថ្ងៃទី១៦ ធ្នូកន្លងទៅនេះ។

ជាមួយគ្នានេះ ក្រុមហ៊ុនបានបញ្ជាក់ថា កម្មករបានធ្វើការថែមម៉ោងគ្រប់ផ្នែកទាំងអស់ ដើម្បីចាក់បញ្ចប់អាងហែលទឹកនៅជាន់ទី៤៦ និងរួចរាល់ការពេលវេលាដែលបានគ្រោងទុក។

សូមជម្រាបថា អគារ Morgan Tower នេះមានកម្ពស់ ២១០ម៉ែត្រ ដែលបានចាប់ផ្ដើមការសាងសង់កាលពីខែសីហា ឆ្នាំ២០១៨ ដោយប្រើរយៈពេល ២៨ខែ និងចំណាយទឹកប្រាក់ប្រមាណ ១៦០លានដុល្លារអាមេរិក។

អត្ថបទដោយ៖ Nevin

Related Articles