We TV Cambodia

ឡាវ រកឃើញអ្នកជំងឺ Covid-19 ជាលើកដំបូង

ឡាវ រកឃើញអ្នកជំងឺ Covid-19 ជាលើកដំបូង

ដោយ៖ពេជ្រ

ប្រទេសឡាវបានបញ្ជាក់ពីករណីឆ្លងវីរុសថ្មី (Covid-19) ចំនួន ២ ករណីដំបូង នេះបើតាម អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលឡាវលោកបណ្ឌិត Phouthone Muongpak បានធ្វើសេចក្តីប្រកាសនេះនៅក្នុងសន្និសីទសារព័ត៌មានបន្ទាន់មួយដែលធ្វើឡើងនៅម៉ោង ០២ រសៀល ថ្ងៃនេះ។

បើតាមប្រភពព័ត៌មានក្រៅស្រុក មួយបានឲ្យដឹងថា អ្នកដែលផ្ទុកកូវីដ១៩ នេះគឺជាបុគ្គលិកសណ្ឋាគារ  និងមគ្គុទេ្ទសក៍ទេសចរណ៍ម្នាក់ទៀត ឆ្នាំមកពីទីក្រុងវៀងចន្ទន៍បានធ្វើតេស្តវិជ្ជមាន Covid-19 ។

អ្នកជំងឺ ទាំងពីរនេះបានធ្វើដំណើរទៅប្រទេសថៃចន្លោះពីថ្ងៃទី ៥ ដល់ ៨ ខែមីនាដោយចូលរួមសិក្ខាសាលានៅទីក្រុងបាងកក ដោយគិតត្រឹមថ្ងៃទី ២៣ ខែមីនាគាត់ចាប់ផ្តើមមានអារម្មណ៍ឈឺដោយបង្ហាញរោគសញ្ញាស្របគ្នាជាមួយ Covid-19 ដូចជាឈឺក្បាល ឈឺខ្លួន ឈឺបំពង់ក និងដកដង្ហើមខ្លីៗ។

ជាដំបូង អ្នកជំងឺទាំងពីរនេះ ពិនិត្យមិនឃើញថា ផ្ទុកកូវីដ១៩ទេ ប៉ុន្តែ ន្ទាប់ពីរោគសញ្ញាកាន់តែធ្ងន់ធ្ងរអ្នកជំងឺត្រូវបានគេនាំទៅមន្ទីរពេទ្យម្តងទៀត ដោយត្រូវបានធ្វើតេស្តិ៍ឃើញថា ពិតជាផ្ទុកជំងឺរលាកសួតថ្មីពិតមែន។

បច្ចុប្បន្ន អ្នកជំងឺទាំងពីរនាក់កំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាព ដែលស្ថានភាពរបស់អ្នកទាំងពីរគឺធម្មតានៅឡើយទេ៕

 

Related Articles