We TV Cambodia

ឡាវជាប្រទេសទី២ ហើយ ក្នុងតំបន់អាស៊ាន ដែលបានសម្រេចបើកសាលារៀនឡើងវិញក្នុងកំឡុងពេល COVID-19 នេះ

ឡាវជាប្រទេសទី២ ហើយ ក្នុងតំបន់អាស៊ាន ដែលបានសម្រេចបើកសាលារៀនឡើងវិញក្នុងកំឡុងពេល COVID-19 នេះ
សិស្សានុសិស្សក្នុងប្រទេសឡាវ (ប្រភព៖ Google)

ប្រទេសឡាវបានសម្រេចបើកសាលារៀននៅទូទាំងប្រទេសឡើងវិញ ក្រោយគ្មានអ្នកឆ្លង COVID-19 អស់រយៈពេលជាច្រើនសប្តាហ៍។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន Xinhua កាលពីថ្ងៃទី១៩ ខែឧសភា ម្សិលមិញនេះ។

សកម្មភាពបង្រៀនក្នុងសាកលវិទ្យាល័យមួយក្នុងប្រទេសឡាវ (ប្រភព៖ Google)

ការិយាល័យនាយកដ្ឋមន្ត្រីឡាវបានឲ្យដឹងថា ការបើកសាលារៀននៅទូទាំងប្រទេសនេះដែរ នឹងត្រូវចាប់ផ្ដើមនៅថ្ងៃទី០២ ខែមិថុនា ខាងមុខនេះ។ ប៉ុន្តែសម្រាប់គ្រឹះស្ថានសិក្សាថ្នាក់បឋម អនុវិទ្យាល័យ និងវិទ្យាល័យមួយចំនួនធំបានបើកទ្វារឡើងវិញហើយកាលពីថ្ងៃចន្ទ ទី១៨ ខែឧសភា កន្លងទៅ។

សិស្សានុសិស្សក្នុងប្រទេសឡាវ (ប្រភព៖ Google)

សូមបញ្ជាក់ថា ឡាវជាប្រទេសទី២ ហើយ ក្នុងតំបន់អាស៊ានដែលបានបើកសាលារៀនឡើងវិញ បន្ទាប់ពីវៀតណាម ដែលបានបើកសាលារៀនឡើងវិញកាលពីថ្ងៃទី០៤ ខែឧសភា។ គិតមកទល់ពេលនេះ ឡាវមានអ្នកឆ្លងជំងឺ COVID-19 ចំនួន ១៩, អ្នកជាសះស្បើយមានចំនួន ១៤នាក់ និងមិនមានអ្នកស្លាប់នោះទេ ហើយក៏គ្មានអ្នកឆ្លងជំងឺនេះអស់រយៈពេលជាច្រើនសប្តាហ៍មកហើយដែរ មុនឈានដល់ការបើកសាលារៀនឡើងវិញនេះ។

អត្ថបទដោយ៖ Nevin

ប្រភព៖ xinhua

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *