We TV Cambodia

ហ្វេសប៊ុកគ្រោងបិទការចែករំលែក ១៥ ប្រភេទនេះក្នុងពេលឆាប់ៗ

ហ្វេសប៊ុកគ្រោងបិទការចែករំលែក ១៥ ប្រភេទនេះក្នុងពេលឆាប់ៗ
រូបភាពតំណាង

ហ្វេសប៊ុកកំពុងចាត់វិធានការក្ដៅដើម្បីកាត់បន្ថយប្រភេទនៃការផ្សាយពាណិជ្ជកម្មណា ដែលយីហោនានាចង់ផ្សព្វផ្សាយនៅលើបណ្ដាញរបស់ខ្លួន។ គោលការណ៍ថ្មីនេះ បង្កើត​ឡើង ក្នុងបំណងធ្វើឱ្យការផ្សាយពាណិជ្ជកម្មតាមហ្វេសប៊ុក មានប្រសិទ្ធភាពជាងមុន ដោយក្រុមហ៊ុនបានប្រកាសថា ខ្លួននឹងដាក់កម្រិតតឹងរឹងបំផុតនាចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយ។

ការផ្សាយពាណិជ្ជកម្មទាំង ១៥ របស់អាជីវកម្មនានា ដែលនឹងត្រូវចូលនិវត្តន៍ នៅលើបណ្ដាញបច្ចេកវិទ្យាហ្វេសប៊ុក នាពេលខាងមុខ។

រូបភាពតំណាង

១. ស៊ែរូបភាពផលិតផលពីហាងលក់

២. អេដ (Add) រូបភាពផលិតផលពីហាងលក់ចូល Story

៣. Check-in ផែនទីនៅភោជនីយដ្ឋាន ឬនៅក្នុងក្រុង

៤. ស៊ែកំណត់ត្រា (note)

៥.​ ការផ្ដល់អនុសាសន៍ពីកន្លែងណាមួយ

៦. ស៊ែសកម្មភាពវប្បធម៌

៧. ស៊ែមតិ(Comment)

៨. ការប្តូររូបភាព Profile

៩. Upload ឯកសារ ឬស៊ែឯកសារ

១០. ស៊ែព្រឹត្តិការណ៍កីឡា

១១. បង្ហោះវីដេអូឬរូបភាពដែលបានបញ្ចូលតាមរយៈកាមេរ៉ាហ្វេសប៊ុក

១២. បង្ហោះទាក់ទងនឹងការចូលរួមព្រឹត្តិការណ៍អ្វីមួយ

១៣. ស៊ែបញ្ជីវីដេអូ

១៤. បង្ហោះ Status ជម្រុញឲ្យមានការមើលកម្មវិធីទូរទស្សន៍ ខ្សែភាពយន្ត ឬកម្មវិធីផ្សេងទៀត

១៥. បង្ហោះពាក់ព័ន្ធនឹងនយោបាយ៕

 

ប្រែសម្រួល ៖ គឹមសួ

Related Articles