We TV Cambodia

ហ្គ្រេនភ្នំពេញ ចាប់ផ្ដើមដំណើរការលក់គម្រោងវីឡាថ្មីៗ ជាបណ្ដើរៗហើយ

ហ្គ្រេនភ្នំពេញ ចាប់ផ្ដើមដំណើរការលក់គម្រោងវីឡាថ្មីៗ ជាបណ្ដើរៗហើយ

គម្រោងផ្ទះវីឡាប្រណិតចំនួន ៥ប្រភេទដ៏ថ្មីសន្លាង ក្នុងគម្រោង ហ្គ្រេនភ្នំពេញស៊ីធីត្រូវបានប្រកាសដាក់លក់ជាផ្លូវការហើយ កាលពីថ្ងៃទី៣ ខែ កក្កដា ២០២០ កន្លងទៅ។ ប្រភេទផ្ទះវីឡាថ្មី ដែលហ្រ្គេន​ភ្នំ​ពេញ​​ស៊ីធី កំពុងផ្តល់ជូនអតិថិជនរួមមានដូចជា វីឡា ឃីង, វីឡាឃ្វីនII, វីឡាឃ្វីន B II, វីឡាភ្លោះ II និងវីឡាកូនកាត់ ASII ដែលជាស្ថាបត្យកម្មដ៏ថ្មីសន្លាង ប្រណិត និងទាន់សម័យ។

លោកឧកញ៉ា លាង ហួង អគ្គនាយកក្រុមហ៊ុន ជីប ម៉ុង លែន មានប្រសាសន៍ថា គម្រោង ហ្រ្គេនភ្នំពេញស៊ីធី នេះមានលក្ខណៈពិសេសពីរយ៉ាង ដូចជា៖

.ទី១ ហ្រ្គេនភ្នំពេញស៊ីធី មាន Central Park ដែលជាសួន Central Park ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ដែលមានដើមឈើជាច្រើនផ្ដល់ម្លប់ត្រឈៃ វាលស្មៅដ៏ស្រស់ត្រកាល កន្លែងហាត់ប្រាណ និងកន្លែងសំរាប់កុមារ។

.ទី២ ទម្រង់នៃរចនាបថវីឡានីមួយៗ គឺមានមុខងារផ្សារភ្ជាប់ទំនាក់ទំនងរវាងសមាជិកគ្រួសារ សមាជិកគ្រួសារ និងសហគមន៍ និង សមាជិកគ្រួសារ បូករួមទាំងធម្មជាតិ។

លោកឧកញ៉ាបញ្ជាក់បន្ថែមទៀតថា អ្នកអាចចាប់ផ្ដើមកសាងគ្រួសារដ៏ឧត្តុង្គឧត្តមនៅក្នុងគម្រោងដ៏ល្អឥតខ្ចោះនេះ ដែលជាកន្លែងផ្ដល់ឲ្យសមាជិកគ្រួសាររបស់លោកអ្នករីកចម្រើនលូតលាស់ ប្រកបដោយសុភមង្គល។

ប្រសិនជា អតិថជន ដែលចាប់អារម្មណ៍ប្រភេទវីឡាថ្មីទាំងនេះ អាចអញ្ជើញមកកាន់កម្មវិធីបើកលក់ជាផ្លូវការចាប់ពីថ្ងៃទី៣ កក្កដា ២០២០នេះ នៅគម្រោង ហ្គ្រេនភ្នំពេញស៊ីធី ផ្ទាល់ ទីតាំងនៅតាមបណ្តោយផ្លូវភ្លោះ ជាប់ហ្គ្រេនភ្នំពេញហ្គោលក្លឹប។

ដោយ៖ Stince

ប្រភព៖ ក្នុងស្រុក​

Related Articles