ហេតុអ្វីមនុស្សមាន ប្រតិកម្មអាលែហ្ស៊ី? ជាទូទៅ អាហារសមុទ្រជាអាហារដែលជាទីពេញសម្រាប់មនុស្សគ្រប់គ្នា។ ប៉ុន្តែ អ្នកមានការងឿងឆ្ងល់ដែរឬទេ ហេតុអ្វីមនុស្សមួយចំនួន ប្រតិកម្មឬ អាលែហ្ស៊ីជាមួយអាហារសមុទ្រ ទោះបីជាពួកគេចូលចិត្តវា យ៉ាងណាក៏ដោយ ក៏ត្រូវឈប់បរិភោគភ្លាម។ ក្នុងករណីមួយចំនួន រោគសញ្ញាធ្ងន់ធ្ងរ និង អាចគម្រាមកំហែងដល់អាយុជីវិតទៀតផង។ វេជ្ជបណ្ឌិតមួយចំនួនបានបង្ហាញថា ការប្រតិកម្មជាមួយគ្រឿងសមុទ្រគឺជាការឆ្លើយតបទៅនឹងប្រព័ន្ធភាពសាំទៅនឹងប្រតេអ៊ីន នៅក្នុងសត្វសមុទ្រ និង ទឹកសាបមួយចំនួន ដែលរួមមានទាំង៖ សំបកខ្យង ដូចជា បង្គាក្តាម អយស្ទ័រក្រឡុក បង្កង ឬមឹក។
រោគសញ្ញាប្រតិកម្មគ្រឿងសមុទ្រ
បន្ទាប់ពីបរិភោគអាហារសមុទ្រ ដែលជាហេតុបង្កឱ្យមានអាលែហ្ស៊ីនោះ ជាធម្មតាមានប្រតិកម្មក្នុងប៉ុន្មាននាទី។ ឬក៏កើតមានឡើងក្នុងរយៈពេលពីរម៉ោង ដែលមានរោគសញ្ញាដូចតទៅ៖
- ហៀរសំបោររមាស់ ឬកន្ទួលលើស្បែក
- តឹងច្រមុះហឺត ដកដង្ហើម ឬពិបាកដកដង្ហើម
- ហើមមុខ បំពង់ក បបូរមាត់អណ្តាត ឬ ផ្នែកផ្សេងៗ នៃរាងកាយដូចជាត្រចៀក បាតដៃម្រាមដៃ
- ឈឺពោះ រាគរូស ចង់ក្អួត ឬ ក្អួត
- មានអារម្មណ៍វិលមុខ ឬដួលសន្លប់
- ការឈឺចាប់ដូចម្ជុលក្នុងមាត់
អត្ថបទដោយ៖ ពិសិ
