អប់រំ៖ ការថតរូបក៏ជាសិល្បៈមួយ មានមនុស្សមិនតិចទេដែលចូលចិត្ដ ធ្វើវាជាប្រចាំថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះទៀតសោធ ស្ទើតែក្លាយទៅជា ទម្លាប់របស់ មនុស្សសម័យថ្មីទៅហើយ ដែលពួកគេបាន ចំណាយពេលវេលា សម្រាប់ជីវិតពួកគេ ផ្សារភ្ជាប់ទៅនឹងវិស័យមួយនេះ។ ការសង្កេតឃើញ អ្នកប្រើប្រាស់ទូរស័ព្ទ ស្មាតហ្វូន ៨០ភាគរយ គឺជាបុគ្គលដែលចូលចិត្ដថតរូប ហើយក៏អាចជាអ្នកថតរូបបានស្រស់ស្អាត ទៅតាមចំណូលចិត្ដពួកគេ។
សម្រាប់អ្នកអាជីពផ្នែកថតរូបវិញ មានលក្ខណៈខុសគ្នាទៅនឹងអ្នកថតរូប បែបធម្មតា។ ការថតរូប បែបអាជីព ត្រូវបានសិក្សាស្វែងយល់ច្បាស់លាស់ អំពីច្បាប់ និង លក្ខខណ្ឌផ្សេងៗ ដើម្បីឲ្យសមត្ថភាពនៃការផលិតរូប មានភាព ស្ដង់ដា និងកាន់តែមានភាពស្រស់ស្អាត។ ប៉ុន្ដែទន្ទឹមគ្នានេះដែរ មានមតិ ក៏ដូចជាសំណួរជាច្រើន លើកឡើងស្រដៀងៗថា ហេតុអ្វីបានជាការថតរូប របស់មនុស្សពីរនាក់មិនដូចគ្នា ក្នុងទីតាំង និងពេលវេលា ជាមួយគ្នា?
លោក Miller Snap បានធ្វើការបង្ហាញ តាមរយៈបទសម្ភាសន៍ផ្ទាល់ជាមួយ WE TV អំពី ចំនុចនេះ៖
ដោយ៖ Stince
